អាជ្ញាធរ​ជួសជុល​ទំនប់​ត្រពាំង​ក្ដារ ធ្វើ​ឲ្យ​លិច​លំនៅ​ដ្ឋា​ន​ពលរដ្ឋ​៧​គ្រួសារ

174

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​៧​គ្រួសារ​មាន​លំនៅ​ដ្ឋា​ន​នៅ​ក្នុង​បរវេ​ណ​អាង​ទំនប់​ទឹក​ត្រពាំង​ក្ដារ ឃុំ​ស្រែ​ជា ខាងត្បូង​ស្រុក​ដងទង់ ខេត្តកំពត​។ ពលរដ្ឋ​ទាំង​៧​គ្រួសារ​កំពុង​រង​គ្រោះ​លិចលង់​លំនៅ​ដ្ឋា​ន ខណៈ​ពេល​អាជ្ញាធរ​ជួសជុល​អាង​ទំនប់​ទឹក​នេះ​ឡើង​វិញ​។ អ្នក​មីង ម៉ី ឡាយ អាយុ​៤១​ឆ្នាំ ជា​ពលរដ្ឋ​រស់នៅ​ភូមិ​ខ្ពស់ ឃុំ​ស្រែ​ជា​ខាងត្បូង បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ដឹង​កាលពី​ព្រឹក ថ្ងៃ​ទី​១០ មក​រា​ថា ផ្ទះសម្បែង និង​ដើម​ចេក​ដើម​ដូង ជា​ច្រើន​ដើម​ត្រូវ​បាន​លិចលង់​ខូច​អស់ទាំង​រដូវប្រាំង និង​ដូ​វ​វស្សា​ខណៈ​ពេល​អាជ្ញាធរ​បាន​ធ្វើ​ទំនប់​ទប់ទឹក​នេះ​ឡើង​វិញ​។

Loading...

អ្នក​មីង​បន្ត​ថា ការ​លិច​ផ្ទះសម្បែង អ្នក​ភូមិ ៧​គ្រួសារ​នេះ​លិច​រយៈពេល​៣​ឆ្នាំ​ហើយ ហើយ​ដី​សង់ផ្ទះ និង​ដើម​ដូង​ដើម​ត្នោត​នេះ​កកើត រយ់ពេល​៤០​ឆ្នាំ​ហើយ​។ ចំណែកឯ​លោក ខុន ផា​ន អាយុ​៣៥​ឆ្នាំ និយាយ​ប្រាប់​ថា ដី​ពួក​គាត់​រស់នៅ​នេះ ក្នុង​បរិវេណ​អាង​ទំនប់​ទឹក ប៉ុន្តែ​ពួក​គាត់​បាន​មក​រស់នៅ​តាំងពី​គាត់​មិន​ទាន់​កើត​ឯណោះ តែ​នៅ​ឆ្នាំ​២០១៦ ខាង​ខេត្ត​គេ​ជួសជុល​ទំនប់​ទឹក​នេះ​វិញ​ស្រាប់តែ​លិច​ផ្ទះ និង​ដើម​ស្វាយ​ដើម​ដូង​អស់​ទៅ​។ ពួក​គាត់​បាន​ផ្ដិត​មេដៃ​ឲ្យ​អាជ្ញាធរ​រួច​ទៅ​ហើយ ឲ្យ​គេ​ធ្វើ​ទំនប់​ទឹក​នេះ ប៉ុន្តែ​ពេល​នោះ​អាជ្ញាធរ​និយាយ​ថា ពេល​ដែល​ធ្វើ​ទំនប់​ហើយ​ទឹក​មិន​អាច​លិច​ផលដំណាំ និង​ផ្ទះសម្បែង​បាន​ទេ លុះ​ធ្វើ​ហើយ​ស្រាប់តែ​លិច​រត់​ចោលផ្ទះ​សម្បែង​ស្ទើរតែ​គ្រប់​គ្នា​។ អ្នក​ភូមិ​រូប​នោះ​និយាយ​ថា អាជ្ញាធរ​ពេល​ដែល​ពួក​គាត់​ទទួល​រង​គ្រោះ​មិន​ដែល​មានមុខ​មក​សួរសុខទុក្ខ​ឡើយ​។

លោក ញេ​ប លី មេឃុំ​ស្រែ​ជា​ខាងត្បូង បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ពលរដ្ឋ​លិច​លំនៅ ដ្ឋា​ន​នេះ គាត់​បាន​រស់នៅ​ក្នុង​បរិវេណ​អាង​ទឹក​នេះ​តាំងពី​យូរហើយ​។ អាជ្ញាធរ​បាន​ទៅ​ហាមឃាត់ ពួ​គគាត់​ដែរ មិន​ឲ្យ​សង់ផ្ទះ​ក្នុង​អាង​ទឹក​ដែរ តែ​ពួ​គគាត់​នៅ​តែ​មានះ​។ អ្នក​ភូមិ​ម្នាក់​ទៀត​បាន​លើក​ឡើង​ថា បើ​អាជ្ញាធរ​បាន​ហាមឃាត់​ពលរដ្ឋ​មិន​សង់ផ្ទះ​មែន​នោះ​គឺ​ពួក​គាត់​ពិតជា​អគុណ​ណាស់​តែបើ​ងាក​មក​មើល​ផ្ទះ​ដែល​ពួក​គាត់​សាងសង់​នោះ​ទើបតែ​សាងសង់​ថ្មី​ឬ​យូរហើយ​…​?​៕ ដោយ ៖ កែវ ឆាត