GDP របស់​ថៃ អាច​លូតលាស់​បាន​តែ​3,8%​ប៉ុ​ណ្ណោះ

235

ទីក្រុង​បាងកក ៖ មជ្ឈមណ្ឌល​ព័ត៌មាន​សេដ្ឋកិច្ច (EIC) របស់​ធនាគារ Siam Commercial Bank បាន​កាត់​បន្ថយ​ការ​ព្យាករ​លើ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​របស់​ប្រទេស​ថៃ​មក​ស្មើនឹង​៣,៨%​ប៉ុណ្ណោះ ខណៈ​ដែល​មាន​កំណើន​ភាព​មិន​ប្រាកដប្រជា​ក្នុងស្រុក និង​នៅ​បរទេស ។

Loading...

យោង​តាម​ចេញផ្សាយ​ពី​សារព័ត៌មាន​បាងកក ប៉ុស្តិ៍ កាលពី​ថ្ងៃ​៩ មក​រា កន្លង​មក​បាន​ឲ្យ​ដឹង​ថា បាន​ស្រង់​សម្ដី​លោក Yunyong Thaicharoen ដែល​ជា​ប្រធាន​សេដ្ឋវិទូ ដោយ​លោក​បាន​លើក​ឡើង​ថា ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ​នឹង​លូតលាស់​បាន​ទាប​ជាង​មុន​ដែល​ស្មើ​តែ​៣,៤%​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៩ ទាប​ជាង​ការ​ព្យា​រក​មុន​ដែល​ស្មើ​៧% ព្រោះតែ​ការ​អន់​ថយ​នៃ​ការ​លូតលាស់​ជុំវិញ​ពិ​ភ​បលោក និង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន ។ លោក​បាន​បន្ត​ថា EIC នៅ​បន្ត​គិត​ថា GDP ថៃ​លូតលាស់​បាន​៤,២%​ក្នុង​ឆ្នាំ​២០១៨ ។

លោក Yunyong បាន​និយាយ​ថា ៖« ការ​ទម្លាក់​ការ​ព្យាករ​នេះ​បង្ហាញ​ថា សេដ្ឋកិច្ច​ថៃ​កំពុង​តែ​អន់​ថយ​ឡើង ព្រោះតែ​ការ​ធ្លាក់​ចុះ​នៃ​ការ​លូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស​សំខាន់​ៗ និង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​នឹង​ដាក់​សម្ពាធ​លើ​ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​នេះ»​។

យ៉ាងណា​ក្តី លោក​បាន​បន្ត​ថា ការ​លូតលាស់​បាន​៣,៨%​នេះ​នៅ​តែ​ខ្ពស់​ជាង​អត្រា​លូតលាស់​ជា​មធ្យម​ក្នុងអំឡុងពេល​៥​ឆ្នាំ​នេះ​ដដែល​។ ក្នុង​អំឡុង​ពី​ឆ្នាំ​២០១៣ ដល់​២០១៨ GDP របស់​ប្រទេស​ថៃ​លូតលាស់​បាន​ទាប​ជាង​៣%​ប៉ុណ្ណោះ ។ លោក​បាន​បន្ថែម​ថា សេដ្ឋកិច្ច​ពិភពលោក​ត្រូវ​បាន​ជំរុញ​ដោយ​ការ​លូតលាស់​របស់​ប្រទេស​ធំ​ៗ​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​ការ​លូតលាស់​ក្នុងឆ្នាំនេះ​ត្រូវ​បាន​គិត​ថា នឹង​មានការ​អន់​ថយ ។

លោក​បាន​បន្ត​ថា តម្រូវការ​ក្នុងស្រុក​នឹង​ជា​កត្តា​ជំរុញ​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ធំ​ជាងគេ​ក្នុងឆ្នាំនេះ ហើយ​ការ​វិនិយោគ​អាច​នឹង​កើន​ឡើង​ខណៈ​ដែល​សមត្ថភាព​ក្នុង​ការ​ផលិត​ក្នុង​វិស័យ​ជា​ច្រើន​នឹង​កើនឡើង និង​ការ​វិនិយោគ​របស់​រដ្ឋាភិបាល​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ប្តូរ​ទីតាំង​ផលិតកម្ម​មក​កាន់​ប្រទេស​ថៃ ព្រោះតែ​សង្គ្រាម​ពាណិជ្ជកម្ម​នៅ​បន្ត​កើត​មានឡើង ។ ប្រែ​សម្រួល​ដោយ ៖ ណៃ ដា​លី​ន