គ្រោះថ្នាក់ចរាចរលើស្ពានសេកុង បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់

230

ខេត្តស្ទឹងត្រែង ៖ រថយន្ត ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ប្រភេទ​កែ​ច្នៃ ដឹកឈើ បុក​មូ​តូ​១​គ្រឿង បណ្តាល​ឲ្យ​មនុស្ស ២​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ត្រង់​ចំណុច​ស្ពាន​សេ​កុង សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង​។ ហេតុការណ៍​នេះ​កើតឡើង​កាល​វេលា​ម៉ោង​៧ និង​៣០​នាទី យប់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៩​។ តាម​កា​ឲ្យ​ដឹង​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ បូ​លី វាសនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ ហាង​ខូ​បាន សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង​។

Loading...

ចំណែក​ម្នាក់​ទៀត​ឈ្មោះ វ​ណ្ណា តារា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ ស្រែ​តា​ប៉ាន សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង រថយន្ត​បើក​បញ្ច្រាសទិស​គ្នា ពី​ត្បូង​ទៅ​ជើង ខណៈ​ដល់​ចំណុច​កើតហេតុ ដែល​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន ឆ្លងស្ពាន​សេ​កុង ហើយ​បុក​ពេញទំហឹង​ទៅ​លើ​ម៉ូតូ ហើយ​អូស​ប្រមាណ​៥០​ម៉ែត្រ ធ្វើ​ឲ្យ​យុវជន​២​នាក់ ស្លាប់​នៅ​ទីតាំង​គ្រោះថ្នាក់​។

ដោយឡែក​ក្រោយ​ពី​បុក​រួច រថយន្ត​បង្ក​បាន​បើក​គេច​ប្រមាណ ១​គីឡូ​ម៉ែ​ត ត្រូវ​កម្លាំង​នគរបាល​ធ្វើការ​ស្ទាក់​ចាប់ ហើយ​ជន​បង្ក​ជា​អ្នកបើកបរ ឃើញ​សមត្ថកិច្ច​នៅ​ពីមុខ ក៏​បើករថយន្ត​ចូល​ផ្លូវលំ​មួយ​កន្លែង ក្បែរ​ស្ពាន​សេ​កុង រួច​ចត​រថយន្ត​ចោល គេចខ្លួន​បាត់ បន្សល់​តែ​រថយន្ត ទុក​ឲ្យ​នគរបាល​ចរាចរ អូស​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​។ ដោយឡែក ជន​រង​គ្រោះ​២​នាក់ ត្រូវ​ក្រុម​គ្រួសារ ដឹក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ ពុ​យ វ​ឌ្ឍ​នា