វ៉ៃ​កូន​ម្ចាស់ផ្ទះ​មិន​បាន វ៉ៃ​បំបែក​ពាង​ដាក់​ទឹក​២ និង​ដុត​កម្ទេច​ម៉ូតូ​១​គ្រឿង

237

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៣ ខែមករា ២០១៩ កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​ធ្វើការ​ឃាត់ខ្លួន​ជន​កំណាច​ម្នាក់ ដែល​ប្រើ​អំពើ​ហិង្សា ខឹង​កាប់​មនុស្ស​មិន​បាន ក៏​កាប់​បំបែក​ពាងទឹក និង​ដុត​កម្ទេច​ម៉ូតូ​ភាគី​ជម្លោះ​ចោល​។

Loading...

ជន​កំណាច​រូប​នោះ​ឈ្មោះ ង៉ែ​ម បូ​រ៉ា​ល់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​សុ​ក្រំ ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ តាម​សាក្សី​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ដំបូង​ជនសង្ស័យ​បាន​ទៅ​លេង និង​ហូប​បាយ​នៅផ្ទះ​ឈ្មោះ សំ វ៉ា​ញ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។ ពេល​ជនសង្ស័យ​ទៅ ហូប​ចុក​នៅផ្ទះ​ជន​រង​គ្រោះ បន្តិច​ក្រោយមក​ក៏​ស្រាប់តែ​កើត​មាន​ទំនាស់​ពាក្យ​សម្ដី ជាមួយ​កូនស្រី​ម្ចាស់ផ្ទះ រួច​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​វ៉ៃ​កូនស្រី​ម្ចាស់ផ្ទះ តែ​ពេល​នោះ​នាង​បាន​រត់គេច​ផុត មិន​បណ្ដាល​ឱ្យ​រង​របួស​អ្វី​ទេ​។

សាក្សី​បន្ត​ថា ដោយសារ​ជនសង្ស័យ​វ៉ៃ​កូនស្រី​ម្ចាស់ផ្ទះ​មិន​បាន ទើប​គេ​ស្ទុះ​ទៅ​វ៉ៃ​ពាងទឹក​បែក​អស់​ចំនួន​២ វ៉ៃ​បំផ្លិច​បំ​ផ្លា​ច​ដំបូល​គ្រប​ជណ្តើរ និង​ដុត​បំផ្លាញ​ម៉ូតូ​ម៉ាក វ៉េវ​ពណ៌​ក្រហម របស់​ជន​រង​គ្រោះ​១​គ្រឿង​ទៀត​។ លុះ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន បាន​ឃាត់ខ្លួន​ជនសង្ស័យ​យក​ទៅ​សាកសួរ និង កសាង​សំណុំរឿង​តាម​នីតិវិធី​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់