ឌុ​ម កែវ​ដា និង​ឡុ​ង សំណាង​សង្ឃឹម​រកបាន​៣​ពិន្ទុ​ដូច​គ្នា​ពី​ការ​ប្រកួត

71

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡាប្រដាល់​ដណ្ដើម​ខ្សែក្រវាត់ Zorus ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម នៅ​លើ​សង្វៀន​ស៊ី​អី​ុ​ន​ស៊ី ថ្ងៃអាទិត្យ ទី​១៣ មក​រា នេះ បាន​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​២​ហើយ​។ ប៉ុន្តែ​សម្រាប់​កីឡាករ ឌុ​ម កែវ​ដា ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​Phit Saychhun និង​កីឡាករ​ឡុ​ង សំណាង ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ Phit Dam លើក​នេះ​ទើបតែ​ទើបតែ​ជុំ​ទី​១​ប៉ុណ្ណោះ​។

Loading...

គេ​នៅ​ចាំ​បាន​ថា ការ​ប្រកួត​នៅ​ស​ប្ដា​ហ៍​ទី​១ កីឡាករ​កម្ពុជា​២​រូប គឺ​កីឡាករ ផា​ន់ គ្រាន់ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ និង​កីឡាករ ពុ​យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​សុទ្ធតែ​របូត​បាត់​អស់​៣​ពិន្ទុ​ម្នាក់​ដូច​គ្នា ប៉ុន្តែ​គេ​សង្ឃឹមថា ការ​ប្រកួត​លើក​នេះ កីឡាករ​កម្ពុជា​ទាំង​២​រូប​នឹង​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកបំណង​ឡើយ​។

ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ ដែល​ត្រូវ​ជួប​កីឡាករ​ថៃ​ឈ្មោះ Phit Saychhun លើក​នេះ បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ប្រហាក់ប្រហែល​គ្នា​។ ឌុ​ម កែវ​ដា ធ្លាប់​ប្រកួត​បាន​៩៧​ដង​ឈ្នះ​៧១​ដង ស្មើ​៦​ដង ចាញ់​២០ និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​២១​ដង​។ ចំណែក​កីឡាករ​ថៃ​វិញ ធ្លាប់​ប្រកួត​បាន​៨៥​ដង ឈ្នះ​៦៩​ដង ស្មើ​៤​ដង ចាញ់​៣២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៣​។ តែ​ទោះជា​យ៉ាងណា ឌុ​ម កែវ​ដា គេ​សន្យា​ថា ត្រូវ​តែ​រក​ឱ្យ​បាន​៣​ពិន្ទុ​មក​ទុក​នៅ​ក្នុង​ដៃ​។

ចំណែក ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ Phit Dam លើក​នេះ ក៏​បាន​តាំងចិត​រួច​មក​ហើយ​ដែរ​ថា ត្រូវ​តែ​រក​ឱ្យ​បាន​៣​ពិន្ទុ​ដូច​គ្នា​។ គូ​នេះ​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ក៏​មិន​លើស​គ្នា​ដែ​។ ឡុ​ង សំណាង ធ្លាប់​ប្រកួត​បាន​៧១​ដង​ឈ្នះ​៥៨​ដង ស្មើ​១ ចាញ់​១២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១២​ដង​។ រីឯ​កីឡាករ​ថៃ​វិញ ធ្លាប់​ប្រកួត​បាន​៨២​ដង ឈ្នះ​៦១​ដង ស្មើ​៣​ដង ចាញ់​១៨​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៦​ដង​។

ដោយ​ឡែ​គូប្រកួត​មិត្តភាព​វិញ​នោះ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Phit Lerchha ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ខណៈ ភួង ណាំ​ហេង មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា ប្រកួត​ជាមួយ អេ រាជសីហ៍ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា​៕ ដោយ អ៊ុំ សំ​អូន