ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បិទការធ្វើនេសាទត្រីកាម៉ុង

268

រាជធានីភ្នំពេញ​ ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបិទការធ្វើនេសាទត្រីកាម៉ុងសម្រាប់រដូវនេសាទ ឆ្នាំ២០១៩ ក្នុងគោលបំណងការពារ និងទប់ស្កាត់កុំឲ្យបាត់បង់។ រដ្ឋបាលជលផលបានជូនដំណឹងថា​ រដូវពងកូនបន្តពូជ របស់ត្រីកាម៉ុង ប្លាធូ នៅក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។

Loading...

រដ្ឋបាលជលផលអំពាវនាវឲ្យប្រជាពលរដ្ឋដែលប្រកប របរនេសាទត្រីកាម៉ុង ប្លាធូ ទាំងអស់នៅក្នុងដែននេសាទ សមុទ្រនៃព្រះរាជាណាចក្រកម្ពុជាមេត្តាបញ្ឈប់សកម្មភាព ធ្វើនេសាទត្រីកាម៉ុង ប្លាធូ នេះចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៩ ជាកំហិត។ រដ្ឋបាលជលផលសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋដែល ប្រកបរបរនេសាទត្រីកាម៉ុង ប្លាធូ រួមទាំងអស់នឹងចូលរួម គោរពតាមសេចក្តីជូនដំណឹងនេះ ដើម្បីរួមចំណែកថែរក្សា និងការពារធនធានជលផលសមុទ្រឲ្យបានគង់វង្ស ទៅថ្ងៃអនាគត៕ ដោយ ៖ ចន ណារិទ្ធ