ទីតាំង​ដី​សម្បា​ទាន​ក្នុង​គម្រោង​បែក​ចែក ឲ្យ​ក្រុម​អ្នក​ចំណាកស្រុក

125

ខេត្តក្រចេះ ៖ ក្រុម​អ្នក​តវ៉ា​ដែល​ធ្លាប់តែ​ផ្ទុះ​ការ​ការ​តវ៉ា​ក្នុង​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ ជាមួយនឹង​ក្រុមហ៊ុន វិនិយោគ​​ឯ​​ក​ជន នៅ​ស្រុក​ស្នួល​ជន​មួយ​ឈ្មោះ​ថា ក្រុមហ៊ុន ចម្ការ​កៅស៊ូ​មេមត់​បាន​បញ្ជាក់​ជំហរ​ប្រាប់​មក​អាជ្ញាធរ​ថា ពួក​គេ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ដំណើរការ វាស់វែង​ដី​សម្បទាន​សង្គមកិច្ច​ពី​អា​ជ្ញ​ធរ​ផ្តល់​ជូន​មក​ពួក​គាត់ ដោយ​មិន​បន្ត​ការ​តវ៉ា​អ្វី​ទៀត​នោះ​ទេ ក្រោយ​ពី​ពួក​គាត់​បាន​មើលឃើញ​ជាក់ស្តែង​ដល់ទី​តាំង​ដីធ្លី​របស់​អាជ្ញាធរ​ថា​ពិតជា​បាន រៀបចំ​ក្នុង​គម្រោង​ចែក​ជូន​ពួក​គាត់​ដូច​ទៅ​តាម​ការ​សន្យា​របស់​អាជ្ញាធរ​មែន​នោះ​។ ការ​លើក​ឡើង​ដោយ​បញ្ជាក់​ពី​ជំហរ​បែប​នេះ​របស់​ពលរដ្ឋ​ជា​ក្រុម​អ្នក​តវ៉ា គឺ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា​មាន​ចំនួន​ជាង​៤០០​នាក់​នៅ​ថ្ងៃ​ទី​១៤ មក​រា នេះ ពួក​គាត់​បាន​ចុះ​ទៅ​ពិនិត្យ ជាក់ស្តែង​ជាមួយនឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ដល់ទី​តាំង​ដី​ចំនួន​២​កន្លែង​ធំ​ៗ​នៅ​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល គឺជា​ទីតាំង​ដី​សម្បទាន​ដែល​អាជ្ញាធរ​ខេត្ត​រៀបចំ​សម្រាប់​បែក​ចែក​។

Loading...

ពលរដ្ឋ​ដែល​ជា​ក្រុម​អ្នក​តវ៉ា ទាំងនោះ​បាន​លើក​ឡើង​ថា កន្លង​មក​ដោយសារ​តែ​ពួក​គាត់ ខ្លាច​ការ​សន្យា​របស់​អាជ្ញាធរ​ថា ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ឲ្យ​ទៅ​ពួក​គាត់ ជា​ការ​សន្យា​ខ្យល់ ទើប​ពួក​គាត់​តែងតែ​នាំ​គ្នា​ចេញ​មុខ តវ៉ា​ទាមទារ​ជា​ច្រើន​លើក​ច្រើន​សារ​។ ហើយ​ការ​ទាមទារ គឺ​ពួក​គាត់​តែង​ទៅ​ដល់​រាជធានី​ភ្នំពេញ​។ ការ​ទាមទារ​ជា​លើក​ចុង​ក្រោយ​របស់​ពួក​គាត់​ជា​លើក ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១១ មក​រា នៅ​រាជធានី​ភ្នំពេញ គឺ​ក្នុង​គោលបំណង​ឲ្យ​អាជ្ញាធរ​ចុះ​បង្ហាញ​ដី ដែល​អាជ្ញាធរ​អះអាង​ថា គ្រោង​នឹង​រៀបចំ​បែក​ចែក​ជូន​មក​ពួក​គាត់​។ អភិបាលរង​ខេត្តក្រចេះ​លោក ខណ្ឌ ចំណាន បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា អាជ្ញាធរ​នៃ​មន្ទីរ ពាក់​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​មក​បង្ហាញ​ពួក​គាត់​ដល់ទី​តាំង​ដី ដែល​អាជ្ញាធរ​គ្រោង​នឹង​វាស់វែង​ផ្តល់​ជូន​។ លោក​អភិបាលរង​ខេត្ត​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ចំនួន​១,៥៤៨​គ្រួសារ បាន​មក​ដាក់​ពាក្យ​ស្នើ​សុំ​ដី​សម្បទាន​។ តែ​យ៉ាងណា​ចំនួន​នេះ គឺ​អាជ្ញាធរ​នឹង​ធ្វើការ​វិនិច្ឆ័យ​លើ​ពលរដ្ឋ​ដែល​គ្មាន​ដី និង​មាន​ជី​ភាព​ក្រីក្រ​ពិតប្រាកដ​។ ពលរដ្ឋ​ទាំង​ចំនួន​ខាងលើ​ដែល​បាន​មក​ដាក់​ពាក្យ​ស្នើ​សុំ​នេះ មាន​មក​ពី​១៥​រាជធានី​ខេត្ត​-​ក្រុង​។

លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ថា អាជ្ញាធរ​គ្រោង​នឹង​រៀបចំ​ដី​ទំហំ​ជាង​៤​ពាន់​ហិ​កតា សម្រាប់​ផ្តល់​ជូន​ទៅ​ពួក​គាត់ ដោយ​ក្នុង​១​គ្រួសារ​ទទួល​បាន​ដី​សម្បទាន​ចំនួន​ជាង​២​ហិ​កតា សម្រាប់​ធ្វើ​កសិកម្ម និង​លំនៅ​ឋាន​។ គួរ​រំលឹក​ថា កាលពី​ខែមីនា ឆ្នាំ​២០១៨ កន្លង​ទៅ​ពលរដ្ឋ ជា​ក្រុម​អ្នក​តវ៉ា​ទាំងនេះ បាន​ចេញ​មុខ​តវ៉ា​បែប​ហិង្សា​ជាមួយនឹង​ក្រុមហ៊ុនចម្ការកៅស៊ូ​មេមត់ នៅ​ពេល​ដែល​ក្រុមហ៊ុន​បាន​ដឹក​គ្រឿងចក្រ​ចូល​ក្នុង​ក្រុមហ៊ុន​ដើម្បី​ឈូស​ឆាយ​ក្រវាត់​ព្រំ​ដី​។ ដោយ​ការ​តវ៉ា​លើក​មុន​ក្រុម​អ្នក​តវ៉ា​បាន​ធ្វើ​សកម្មភាព​បិទផ្លូវ ជាតិ​លេខ​6A​អស់​រយៈពេល​ជា​ច្រើន​ម៉ោង នៅ​ចំណូ​ច​ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល​។ ពួក​គេ​ប្រដាប់​ដោយ ដប​សាំង កាំបិត ដំបង ជំ​ពាម​គ្រាប់​ដែក បាន​ប្រើ​ហឹ​ង្សា​មក​លើ​ក្រុម​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ការពារ​ទៀត​ផង​។ ក្នុង​ស្ថានភាព​តានតឹង​នៃ​ការ​តវ៉ា រហូត​ឈាន​ឲ្យ​មានការ​ប៉ះទង្គិច​សមត្ថកិច្ច​បាន​សម្រេច​ផ្ទុះ​អា​វុ​អស់​ជា​ច្រើន​គ្រាប់ ដើម្បី​គំរាម ទើប​បំបែកហ្វូង​ក្រុម​អ្នក​តវ៉ា ហើយ​ក៏​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៨​នាក់ ដែល​សុទ្ធ​សឹង​ជា​មុខ សញ្ញា​ញុះញង់​ក៏​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ​៕ ដោយ ៖ ប៊ុ​ន លី​ន​ណា