ចាប់​តាម​ដីកា​បទ​រំលោភ​សេពសន្ថវៈ លើកគ្នា​មួយ​រថយន្ត​ប៉ង​មក​រំដោះ

425

ខេត្តកំពង់ចាម ៖ ពិរុទ្ធជន​ឈ្មោះ ទឹម សុភាព ហៅ​ម៉ា​ប់ អាយុ​២៧​ឆ្នាំ រស់នៅ​ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ
បាន​រត់គេច​ចាប់តាំងពី​ឆ្នាំ​២០១១ និង​បាន​រៀប​ការ​នៅ​ភូមិ​កំពង់ក្របី ឃុំ​គ​គរ ស្រុក​កំពង់សៀម នៅ​ថ្ងៃ​ទី
១៤ មក​រា ២០១៩​។ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ទៅ​នាំ​ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្ត​ដោយ
ចោទប្រកាន់​បទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ ប្រ​តិ​ប​តិ្ត​ការ​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី
១៥ មក​រា ហើយ​ក៏​មាន​សាច់ញាតិ​បាន​ជិះ​រថយន្ត​ម៉ាក​ហា​យ​ប្រ៊ី​ត​០១​គ្រឿង មក​ដល់​ក្នុង​អធិការ​នគរ​បា
ល​ស្រុក​ព្រៃឈរ​ប៉ង​រំដោះ​ជន​រូប​នេះ និង​ផ្ទុះ​ហិង្សា​ថែម​ទៀត​។

Loading...

លោក​វរសេនីយ៍ទោ សុខ រស់ អធិការរង​នគរបាល​ស្រុក​ព្រៃឈរ ប្រាប់​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ដឹង​ថា ពិរុទ្ធជន​ឈ្មោះ ម៉ា​ប់ បាន​ទៅ​រៀប​ការ​នៅ​ភូមិ​កំពង់ក្របី នៅ​ថ្ងៃ​ទី​១៤ មក​រា ដោយ​មិន​ចង់​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​រោងការ​នោះ​ទេ ហើយ​ក៏​បាន​រៀបចំ​ជើង​ព្រួល​រួច​ជា​ស្រេច​ដោយ​ទុក​ឪ​កាស​ឲ្យ​ជន​នេះ​បាន​រៀប​ការ​រួច​លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា ២០១៩ ក៏​បាន​នាំ​ខ្លួន​តាម​ដីកា​។ លោក​វរសេនីយ៍ទោ សុខ រស់ អធិការរង​នគរបាល​ស្រុក​ព្រៃឈរ ប្រាប់​បន្ត​ថា ក្រោយ​ពី​បានដឹង​ស្ថានភាព​មិន​ស្រួល​នោះ​សមត្ថកិច្ច​ក៏​បាន​ប្រញាប់​បញ្ជូន​ជន​នេះ តាម​រថយន្ត​មក​កាន់ អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ។

ហើយ​ក៏​មាន​សាច់ញាតិ​មាន​គ្នា​រហូត​ដល់​ចំនួន​០៥​នាក់ បាន​ជិះ​រថយន្ត​ហា​យ​ប្រ៊ី​ត​០១​គ្រឿង​ដេញ​តាម​ពីក្រោយ​រថយន្ត​របស់​សមត្ថកិច្ច គ្រាន់តែ​រថយន្ត​បើក​ចូល មក​ដល់​ក្នុង​បរិវេណ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​បាន​បន្តិច ក៏​រថយន្ត​នោះ​បាន​បើក​ចូល​មក​ដល់​តាម​ក្រោយ និង​បាន​ស្រែក​ឡូឡា​រករឿង​ដល់​សមត្ថកិច្ច ហេតុ​អ្វី​បានជា​ចាប់​ប្អូន​របស់​គេ​យ៉ាង​ដូច្នេះ? ហើយ​ថែម​ទាំង​បាន​អុកឡុក និង​បាន​បង្ក​ហិង្សា​បណ្តាល​ឲ្យ​មន្ត្រី​នគរបាល​ចំនួន​០២​រូប​បាន​រង​របួស​ផង​ដែរ​។ ក្នុង​ពេល​នោះ​លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត ដែល​បាន​ដឹកនាំ​កម្លាំង​នគរបាល ប្រជុំ​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់ ក៏​បាន​ឆ្លង​យោបល់​លោក ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ក៏​បាន​បញ្ជា​ឲ្យ​ឃាត់ខ្លួន​មនុស្ស​ទាំង​០៥​នាក់​នោះ​រួម​មាន

១-​ឈ្មោះ ទឹម សុផល ភេទ​ប្រុស អាយុ​៣២​ឆ្នាំនៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ២-​ឈ្មោះ ទឹម កុសល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ភូមិ​ជាមួយអ្នក​ទី​មួយ ៣-​ឈ្មោះ ឆេ​ង លី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ៤-ឈ្មោះ ហ៊ុំ ហូ​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ៥-​ឈ្មោះ រ៉េ​ត
ដា​វុ​ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​អុកឡុក និង​រារាំង​មិន​ឲ្យ​អនុវត្ត​ដីកា ព្រមទាំង​បង្ក​ហិង្សា​ហើយនឹង​ត្រូវ
បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ល្ងាច​ថ្ងៃ​ទី​១៥ មក​រា ២០១៩ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់
។ សូម​បញ្ជាក់​ថា ប្រសិនណាបើ​សមត្ថកិច្ច​នូវ​ពេល​ដែល​នាំ​ខ្លួន​ពិរុទ្ធជន​ឈ្មោះ ម៉ា​ប់ មានការ​យឺតយ៉ាវ​បន្តិច
នៅ​ក្នុងភូមិ​កំពង់ក្របី​នោះ និង​មាន​ហេតុការណ៍​កើតឡើង​ធំ​ជាង​នេះ​មិន​ខាន​នោះ​ទេ​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត