រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បើកបរ​មិន​ប្រយ័ត្ន ជ្រុល​ទៅ​បុក​រថយន្ត​ឡង់​គ្រី​ស័​រ

199

រាជធានី​ភ្នំពេញ ៖ រថយន្ត​ក្រឡុក​បេតុង​របស់​ក្រុមហ៊ុន GCM បាន​បើក​ចេញពី​ចាក់​បេតុង​វិញ​ខ្វះ​ការ​ប្រុង
ប្រយ័ត្ន បាន​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ឡង់​គ្រី​ស័​រ ស៊េរី​ឆ្នាំ​២០១៤ ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​រង​ការ​ខូចខាត តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ ទល់មុខ​នឹង​ខុន​ដូ PROVENCE ផ្លូវ​៣០២ សង្កាត់​បឹង​កេងកង​១ ខណ្ឌចម្ការមន​។

Loading...

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​៤​នាក់ រួម​ទាំង​អ្នកបើកបរ​បើករថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-6799 ស៊េរី​ឆ្នាំ​២០១៤ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៣០២ ក្នុង​ទិស​ដៅ ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​បុរស​ម្នាក់​បាន​បើករថយន្ត​ក្រឡុក​បេតុង ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 5A-2234 របស់​ក្រុមហ៊ុន GCM។ បាន​បើក​ចេញពី​ចាក់​បេតុង មុខ​ខុន​ដូ​ខាងលើ ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ឡង់​គ្រី​ស័​រ ចំ​ទ្វារ​មុខ​ចំហៀង​ខាងឆ្វេង​បណ្តាល​ឲ្យ​រង​ការ​ខូចខាត តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​។

ដោយឡែក​រថយន្ត​ក្រឡុក​បេតុង របក​ថ្នាំ​បន្តិចបន្តួច​។ ភ្លាម​ៗ​នោះ​ដែរ ភាគី​ខាង​រថយន្ត​ឡង់​គ្រី​ស័​រ បាន​ទាមទារ​ឲ្យ​ខាង​រថយន្ត​ក្រឡុក​បេតុង​សង តែ​ខាង​រថយន្ត អត់​មាន​ដំណោះស្រាយ គឺ​ចាំ​ខាង​ធានា​រ៉ាប់រង​មក​ដោះស្រាយ​។
ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​អត់​មានកា​ចរចារ​គ្នា​អត់​ត្រូវ រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សារ​ទុក​នៅ កា​រិ​ល័យ​ចរាចរ​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​៕ ដោយ ៖ យឹ​ម ឈឿ​ន