នាយក​សាលា​ម្នាក់ ត្រូវ​រថយន្ត​ច្នៃ​មួយ​គ្រឿង​បុក​ស្លាប់​យ៉ាង​រន្ធត់

179

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នាយក​សាលា​ម្នាក់​ត្រូវ​រថយន្ត​ច្នៃ​មួយ​គ្រឿង​បុក​ស្លាប់​យ៉ាង​រន្ធត់ ពេល​កំពុង​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា កាលពី​វេលា​ម៉ោង​ប្រហែល​៦​ល្ងាច ថ្ងៃ​ទី​១៥ មក​រា នៅ​លើ​ផ្លូវជាតិ​លេខ​៥៧ ស្ថិត​នៅ​ចំណុច​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ ឈ្មោះ អ៊ុំ វណ្ណៈ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​នាយក​សាលា​បឋម​សិក្សា​រកា​បុស្ស រស់នៅ​ភូមិ​គីឡូ ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកបើកបរ​រថយន្ត​ឆ្នៃ​នោះ​បាន​រត់គេច​ខ្លួន ចោល​រថយន្ត​ពេល​ជួប​គ្រោះ​។

Loading...

ប៉ុន្តែ​ភ្លាម​ៗ​នេះ សមត្ថកិច្ច​មិន​ទាន់​ឲ្យ​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​នេះ នៅឡើយ​ទេ ដោយ​គ្រាន់​បាន​រាយការណ៍​ថា រថយន្ត​ច្នៃ និង​ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​បាន​ធ្វើ​ដំណើរ បញ្ច្រាសទិស​គ្នា​។ ទោះ​យ៉ាងណា​មន្ត្រី​ចរាចរ​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ និង​ធ្វើការ​វាស់វែង ហើយ​បាន​នាំ​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​រតនៈ​មណ្ឌល ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕​ដោយ ៖ ឆោម ពិសម័យ