ដកហូត​ថ្នាំ​ញៀន​ជិត​១០០​កញ្ចប់ ពី​ជនសង្ស័យ​ពីរ​នាក់​នៅ​សង្កាត់​ស្រះ​ចក

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ចាប់​ឃាត់ខ្លួន​កាល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃត្រង់ នៅ​ចំណុច​សំណង់​មិន​រៀបរយ ផ្លូវ​រថភ្លើង​R៦ ក្រុម​២២ ភូមិ​២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​00​។ ក្រោយ​ពី​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ និង​ឆែកឆេរ​រក​ឃើញ ថ្នាំ​ញៀន​ជិត​១០០​កញ្ចប់ ដែល​បុរស​នោះ​ព្យាយាម​លាក់​ពី​សមត្ថកិច្ច​។

Loading...

ជា​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិ​ការណ៍ នេះ កម្លាំង​សមត្ថកិច្ច​យើង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​រួម​មាន​៖ ១/​ឈ្មោះ គង់ សក្ក​ដា ហៅ​អា​ខ្មាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ទីតាំង​ខាងលើ (​ជួញដូរ​គ្រឿងញៀន​)​។ ២/​ឈ្មោះ អិន ចាន់រ​ដ្ឋា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ទីតាំង​ខាងលើ (​ជួញដូរ​គ្រឿងញៀន​)​។ វត្ថុ​តាង​ចាប់​យក​រួម​មាន ១/​ក្រាម​ពណ៌​សរ​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ៧៣​កញ្ចប់​។ ២/​ថង់​សម្រាប់​ច្រក​គ្រឿងញៀន មួយ​ចំនួន​។

៣/​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​។ លោក​វរសេនីយ៍ឯក ទៀង ចាន់​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ​បាន​បញ្ជាក់​ថា​៖ ចំពោះ​មុខ​កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុ​សិ៍្ត កំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក និង​ក្រុម​ដទៃ​ផ្សេង​ទៀត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​។ ហើយ​ជា​ទិស​ដៅ​បន្ត អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១ បន្ត​ជំរុញ​ការ​ស្រាវជ្រាវ​ដើម្បី​បើក​ការ​បង្ក្រាប​ជាប់​ជា​ប្រចាំ​៕ ដោយ ៖ ទុ​យ ប៊ុ​ន​រី​)