ថា​ផ្លូវគោក​ទៅ​គ្រោះថ្នាក់​ចរាចរ ឯ​ផ្លូវទឹក​វិញ​គ្រោះ​ថ្នាក់​ស្លាប់​ម្នាក់​ដែរ

197

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវទឹក​មួយ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៨ មក​រា ២០១៩ នៅ​ចំណុច​កោះ​កញ្ឆា ដែល​ស្ថិត​ក្នុងភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍​។ ប្រភព​ពី​សមត្ថកិច្ច​ដែល​បាន​ចុះ ដល់​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះថ្នាក់​ចរាចរណ​មានឈ្មោះ ប៉ុន ធឿ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ វ៉ា​ន់ សេង​ហៀ​ង មានកូន​៣​នាក់​នៅ​ក្នុង​បន្ទុក​។

Loading...

ដោយឡែក​ជន​បង្ក មានឈ្មោះ ប៉ែក ប៉ា អាយុ​២៦​ឆ្នាំ្ន​។ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​បន្ថែម​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ប្អូន​ជន​រង​គ្រោះ​បាន​ចេញ​កាណូត​ស្មាច​ទៅ​មុន​ដើម្បី​សារ​មង មួយសន្ទុះ​ក្រោយមក​ប្អូន​ជន​រង​គ្រោះ បាន​ត្រឡប់​មក​ក្នុង​រោង​វិញ​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់ រួច​បើ​កាណូត​ចេញ​ទៅ​លក់​ត្រី​ឯ​ផ្សារ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាំង​ព្រៃ​មើល​គ្នា​មិនឃើញ បាន​បុក​នឹង​កាណូត​ភាគី​ម្ខាង​ទៀត ចំ​ពីមុខ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ធ្លាក់​ចូល​ទឹក ត្រូវ​ស្លាប​ចាក់កាណូត​កាប់​ត្រូវ​ចំ​ក្បាល​ស្លាប់​ភ្លាម​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ ជន​បង្ក ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​សាកសួរ និង​កសាង​ឯកសារ​បញ្ជូន​បន្ត តាម​នីតិវិធី​ផង​ដែរ​។ ចំណែក​សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល ប្រគល់​ឲ្យ​គ្រួសារ​សព​រដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ ពៅ សុខ​ហ៊ាន