ជនសង្ស័យ​ម្នាក់​លួច​កាច់​សោក​ម៉ូតូ​១​គ្រឿង ម្ចាស់​គេ​ទាន់​ទ្រម​ខ្លួន

169

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​ប្រមាណ​០៦​ព្រឹក ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​ចោរកម្ម (​លួច​កាច់ក​ម៉ូតូ​) មួយ​បាន​កើតឡើង បង្ក​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុខ សុវណ្ណ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ រាជធានី​ភ្នំពេញ​។

Loading...

បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​ម៉ូតូ​០១​គ្រឿង​ម៉ាក ហុងដា​វ៉េវ ពណ៌​ស គ្មាន​ស្លាក​លេខ របស់​ឈ្មោះ រស់ ធា ភេទ ប្រុស​អាយុ​៤៤​ឆ្នាំ មុខរបរ​ប្រជា​ការពារ មាន​ទីលំនៅ​ដូច​កន្លែង​កើតហេតុ​ខាងលើ ដែល​បាន​ទុក​នៅ​មុខ​តូប​លក់​បបរ​។ ក្រោយ​ហេតុការណ៍​នេះ នគរបាល​បាន​តាម​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​កម​កសាង​សំណុំរឿង​តាម​នីតិវិធី​រួចរាល់​ហើយ​ដែរ​៕ ដោយ ៖ ហ៊ុយ ចាន់​ធួន