អាជ្ញាធរ​ខេត្ត​.​ស្រុក​ដោះស្រាយ​បាន​ទាន់​ពេលវេលា បើកទឹក​ទម្លាក់​ចូល​ស្ទឹង​មង្គល​បូ​រី

182

ខេត្តបន្ទាយមានជ័យ ៖ បើកទឹក​ទ​ម្លា​លក់​ចូល​ស្ទឹង​មង្គល​បូ​រី ហើយ​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដែល​ខ្វះខាត​ជួប​ការ​លំបាក កន្លង​មក​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​.​ស្រុក​ដោះស្រាយ​បាន​ទាន់​ពេលវេលា​កាល​ល្ងាច​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩ នៅ​ស្រុក​មង្គល​បូ​រី​។ ប្រជាពលរដ្ឋ​រស់​តាម​ដងស្ទឹង​មង្គល​បូ​រី​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩​ថា​៖ ក្រោយ​ពេល​ងើប​ព្រឹក​ឡើង​ឃើញ​មានទឹក​ក្នុង​ស្ទឹង​ខ្លះ​សម្រាប់​ប្រើប្រាស់​ក្រោយ​ពេល​មាន​ខ្វះខាត និង​ជួប​ការ​លំបាក​រយៈពេល កន្លង​មក​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​មង្គល​បូ​រី​។

Loading...

ប្រជាពលរដ្ឋ​បាន​កោតសរសើរ​ចំពោះ​អភិបាលខេត្ត បន្ទាយ​មាន​ជ័យ លោក សួន បវរ និង​អភិបាលស្រុក​មង្គល​បូ​រី និង​មន្ទី​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​មង្គល​បូ​រី ដែល​រយៈពេល​កន្លង​មក​ជិត​កន្លះ​ដែល​ទឹកស្ទឹង​ត្រូវ​បាន​រីង​គ្មាន​ទឹក ប្រើប្រាស់​។ ពេល​នេះ​មានទឹក​ប្រើប្រាស់​វិញ​ហើយ ឃើញ​មានទឹក​កំពុង​ហូរ និង​ឡើងជា​បណ្តើ​ៗ​សង្ឃឹមថា ទឹក​មាន​ច្រើន សម្រាប់​ដោះស្រាយ​រហូត​ដល់រ​ស្សា​។ លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី​បាន​បញ្ជាក់​ថា​៖ បញ្ហា​ទឹកស្ទឹង​មង្គល​បូ​រី មាន​កន្លែង​ខ្លះ​ខ្វះខាត​បន្តិចបន្តួច​គឺ​អាជ្ញាធរ​បាន​គិតគូរ​ដោះស្រាយ​ជូន​តាម​បណ្តា​ឃុំ​មួយ​ចំនួន​ដែល​ជួប​ការ​លំបាក​មុន​ទើប​ដោះស្រាយ​ជា​បន្តបន្ទាប់​។

ជាក់ស្តែង​ទឹក​នៅ​រដូវប្រាំង​នេះ​តាម​ការ​ណែនាំ​ពី​អភិបាលខេត្ត​គឺ​ត្រូវ​រក្សា​ទុក​មិន​ត្រូវ​បង្ហូរ​ទម្លាក់​ចូល​ស្ទឹង បណ្តាល​ប្រជា​កសិករ​បូម​ដាក់​ស្រែប្រាំង និង​ធ្វើ​ចម្ការ​អស់​គឺ​ប្រឈម​ការ​ខ្វះខាត បើ​កន្លែង​ណា​ដែល​ខ្វះ​ទើប​ទម្លាក់​ឲ្យ​ប្រើប្រាស់​។ លោក​បាន​បញ្ជាក់​ថា​៖ ជាក់ស្តែង​ដងស្ទឹង​មង្គល​បូ​រី​ដែល​ខ្វះខាត​ទឹក​រយៈពេល​ខ្លី គឺ​អភិបាលខេត្ត និង​មន្ទី​ជំនាញ​បាន ដោះស្រាយ​ទាន់​ពេលវេលា ដោយ​បើក​ទម្លាក់​ពី​ផ្នែក​ខាងលើ​ឲ្យ​ហូរ​ចូល​ស្ទឹង​មង្គល​បូ​រី សម្រាប់​ឲ្យ​ប្រើប្រាស់​តែ​រយៈពេល​កន្លង​មក​ក្រសួង​ជំនាញ និង​ខេត្ត​បាន​ណែនាំ​ដល់​បងប្អូន​ប្រជា​កសិករ​ដែល​ធ្វើ​ស្រូវប្រាំង​ឲ្យ​ធ្វើ​តែ​ម្តង​ហើយ ដំណាំ​ដែល​ប្រើប្រាស់​ទឹក​តិច​ដើម្បី​រក្សា​ទឹក​បម្រុង​ទុក​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​នោ​រដូវប្រាំង​ដែល​ខ្វះខាត​ទឹក​។

លោក សាយ ញ៉ឹ​ប ម្ចាស់​ទឹក​ស្អាត​មង្គល​បូ​រី​បាន​បញ្ជាក់​ថា​៖ ក្រុម​ទឹក​ស្អាត​មង្គល​បូ​រី​ទទួល​អាជ្ញាប័ណ្ណ​ទឹក​ស្អាត​រយៈពេល​២៥​ឆ្នាំ​មក​ហើយ គឺ​រំពឹង​ទឹក​ស្ទាង​មង្គល​បូ​រី​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ក្នុងស្រុក​មង្គល​បូ​រី​ប្រមាណ​ជាង​៤.០០០​គ្រួសារ នៅ​អំឡុង​ឆ្នាំ​២០១៥ ជួប​បញ្ហា​ខ្វះ​ទឹក​ដោយ​ទឹកស្ទឹង​មង្គល​បូ​រី រីង​តែ​ដោយ​បានការ​យកចិត្តទុកដាក់​ថ្នាក់ដឹកនាំ​ក្រសួង និង​ខេត្ត​បាន​បូ​ប​ទឹក​ពី​អាង​កំពីងពួយ​ខេត្តបាត់ដំបង តាម​ស្រុក​ស្ទឹង​ប​វេ​ល​ទម្លាក់​ចូល​ស្រុក​មង្គល​បូ​រី តែ​ឆ្នាំ​នេះ​មិន​ខ្វះខាត​ឡើយ​សម្រាប់​ទឹក​ប្រើប្រាស់​៕ ដោយ ៖ ប៊ុ​ន ធឿ​ន