អណ្ដាតភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​ម្ដុំ​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ

241

រាជធានី​ភ្នំពេញ ៖ នា​វេលា​ម៉ោង​ប្រមាណ​៨​យប់ ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៩​នេះ មាន​អគ្គិភ័យ​មួយ​បាន​កំពុង​ឆាបឆេះ​នៅ​ក្នុង​ការដ្ឋាន​សាងសង់​អគារ​ខ្ពស់​មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ នៅ​ក្បែរ​អគារ​អេ​ដ​វូ​ត ម្ដុំ​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

Loading...

ក្នុង​នោះ​ក៏​មាន​កម្លាំង​សមត្ថកិច្ច​គ្រប់​ផ្នែក​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​កំពុង​ចុះ​អន្តរាគមន៍ ព្រមទាំង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង របស់​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ បាន​អន្តរាគមន៍​បាញ់​ពន្លត់​នៅ​កន្លែង​កើតហេតុ​ផង​ដែរ​៕ ដោយ ៖ យឹ​ម ឈឿ​ន