ប្រដឹស​ឫស្សី​កោះ​ប៉ែន​នឹង​ត​ភ្ជាប់​ឡើង​វិញ នៅ​ល្ងាច​ថ្ងៃ​ទី​២៨​មក​រា

165

ខេត្តកំពង់ចាម ៖ ដោយ​មានការ​ណែនាំ​ពី​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត ម្ចាស់​រមណីយ​ដ្ឋា​ន​ឆ្មេ​រ​ខ្សាច់​កោះ​ប៉ែន បាន​កំពុង​តែម​មារ​ញឹក​ដោយ​ប្រើ​កម្មករ​ចំនួន​២​ក្រុម ដើម្បី​ត​ភ្ជាប់​ប្រដឹស​ដែលរង​ការ​ខូចខាត​ដោយសារ​ទឹក​ជន​លិច​កន្លង​ទៅ​ថ្មី​ៗ​។ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត​ភ្ជាប់​ឡើង​វិញនៅ​ល្ងាច​ថ្ងៃ​ទី​២៨ មក​រា ២០១៩ ដើម្បី​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​លេង​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម នា​ពេល​ខាង​មុខ​នេះ​។

Loading...

អ្នកស្រី ចេក ស្រី​ពេជ្រ រស់នៅ​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មក​រា ២០១៩​ថា នៅ​ថ្ងៃអាទិត្យ​ឈប់​សម្រាក​ពី​ការងារ​នោះ គាត់ និង​ក្រុម​គ្រួសារ​ឯទៀត ជា​ច្រើន​នាក់ បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​០១​គ្រឿង របស់​ក្រុមហ៊ុន​ទេសចរណ៍​ក្នុងស្រុក​មួយ ដោយ​បាន​មក​លេង​នៅ​ក្រុង​កំពង់ចាម ក្នុង​នោះ​ជំហាន​ដំបូង​គេ​គឺ​មក​លេង​ប្រដឹស​កោះ​ប៉ែន​។ អ្នកស្រី ចេក ស្រី​ពេជ្រ ប្រាប់​បន្ត​ថា នៅ​តាម​មាត់​ទន្លេមេគង្គ​បានឃើញ​ប្រជាពលរដ្ឋ​មាន​ដាំ​ដុះ​នូវ​បន្លែបង្ការ​ផ្សេង​ៗ​ទៀត​ៗ ដើម្បី​យក​មក​លក់​នៅ​លើ​ទីផ្សារ​យក​ថវិកា​ផ្ត​ត់​ផ្គង់​ជីវភាព​គ្រួសារ​។

នៅ​ក្បាល​ប្រដឹស ត្រើយ​ក្រុង​កំពង់ចាម ត្រង់​ម្តុំ​មុខ​វត្ត​ដីដុះ ដោយនៅ​ពេល​ព្រឹក​មាន​ខ្យល់​បក់​មក​ត្រជាក់ចិត្ត ហើយប្រៀប​នឹង​មាត់សមុទ្រ​យ៉ាង​ដូច្នោះ​។ ការ​ធ្វើ​ដំណើរ​មក​ទី​នេះ​មិនបាច់​ត្រូវ​ចំណាយ​លុយ​ច្រើន​នោះ​ទេកន្លង​មក​ធ្លាប់​មក​លេង​ក្រុង​កំពង់ចាម​ច្រើន​ដង តែ​មិន​ដែល​បាន​ឈាន​ជើង​មក​លេង​ប្រដឹស​កោះ​ប៉ែនក្រោម​ការ​កែ​ច្នៃ​របស់​ធ​ម្មេ​ជាតិ​ពី​សំណាក់​ម្ចាស់​ប្រដឹស ដែល​មើលទៅ​ស្អាត​ឲ្យ​គួរ​ចាប់ចិត្ត​ហើយនឹង​នាំគ្នា​ថតរូប​ឲ្យ​បាន​ច្រើន​ប៉ុស្តិ៍ និង​បង្ហោះ​តាម​បណ្តាញ​សង្គម ដើម្បី​ចែកចាយ​ដល់​មិត្តភក្តិ​ផ្សេង​ៗ​ទៀត​ដែល​មិន​បាន​ស្គាល់​ឲ្យ​គេ​ចាប់ចិត្ត​មក​លេង​ដែរ​។

សង្ឃឹមថា​នៅ​ឆ្នាំ​ខាង​មុខ​នឹង​នាំ​គ្នា​មក​លេង​ប្រដឹស​កោះប៉ែន​ម្តងទៀត នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​រមណីយដ្ឋាន​ជា​ច្រើន​កន្លែង រួម​ទាំង​ធម្មជាតិ និង​របស់​កែ​ច្នៃមាននៅ​គ្រប់​ខេត្ត​ក្រុង​។ លោក ប៊ុ​ន ដា​រ៉ា ម្ចាស់​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន វិញ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ​ទឹកទន្លេ​មេគង្គ​បាន​ជន់​ឡើង​មក​លិច​ប្រដឹស​ឫស្សី​របស់​លោក ដែល​មាន​ប្រវែង​ជាង​៨០០​ម៉ែត្រ ដោយ​បណ្តាល​ឲ្យ​ត្រង់​ផ្នែក​កណ្តាល​ប្រមាណ​ជាង​៣០០​ម៉ែត្រ ត្រូវ​បាន​កាត់​ផ្តាច់​មិន​អាច​ដើរទៅ​វិញ​ទៅ​មក​បាន​។

ហើយដោយ​មានការ​ណែនាំ​ពី​លោក​អភិបាលខេត្ត​នោះ រូប​លោក​បាន​ប្រើ​កម្មករ​ចំនួន​២​ក្រុម​កំពុង​តែ​មមាញឹក ជួសជុល​ឡើង​វិញ​។ តាម​គម្រោង​ថា​នៅ​ថ្ងៃ​ទី​៣០ មក​រា នឹង​ធ្វើ​រួចរាល់​តែ​រូប​លោក បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់ មើល​កម្មករ ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​២៨ មក​រា ប្រដឹស​ឫស្សី​ដែល​រង​ការ​ខូចខាត​នឹង​ត្រូវ​ត​ភ្ជាប់​ឡើង​វិញ ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត