គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​តែងតាំង​លោក គង់ គាំ ជា​ប្រធានកិត្តិយស

137

រាជធានី​ភ្នំពេញ ៖ លោក គង់ គាំ ដែល​មាន​វ័យ​ជាង​៧០​ឆ្នាំ នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩​នេះ ត្រូវ​បាន​គណបក្ស​ឆន្ទៈ​ខ្មែរ របស់​កូនប្រុស​លោក​បាន​ផ្តល់​តំណែង​ជា​ប្រធានកិត្តិយស​គណបក្ស បន្ទាប់​ពី​កិច្ចប្រជុំ​គណៈកម្មការ​នាយក​គណបក្ស​ឆន្ទៈ​ខ្មែរ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩​នេះ​បាន​សម្រេច​។ ការ​សម្រេច​ផ្តល់​តួនាទី​នេះ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​លោក គង់ គាំ ត្រូវ​បាន​ផ្តល់​សិទ្ធិ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ឡើង​វិញ​តាម​ច្បាប់​។

Loading...

គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ឲ្យ​ដឹង​ថា​៖ គណៈកម្មការ​នាយក​គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​ដឹកនាំ​ដោយ​លោក គង់ មុនី​កា ប្រធាន​គណបក្ស លោក គង់ គាំ និង​សម​ជិ​កមួយ​ចំនួន​ទៀត​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩ នៅ​ស្នាក់​ការ​គណបក្ស ក្នុង​ការ​រៀបចំ​ក្បាលម៉ាស៊ីន​ថ្នាក់ដឹកនាំ​ឆ្ពោះទៅ​កាន់ការ​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក សមាជិកា រាជធានី​.​ខេត្ត ក្រុង ស្រុក ខណ្ឌ​នា​ខែឧសភា ឆ្នាំ​២០១៩​ខាង​មុខ​។

កិច្ចប្រជុំ​គណៈកម្មការ​នាយក គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​សម្រេច​៖ បាន​ធ្វើ​បច្ចុប្បន្នភាព និង​កែសម្រួល​ក្បាលម៉ាស៊ីន​ថ្នាក់ដឹកនាំ​ថ្នាក់​ជាតិ របស់​គណបក្ស​។ ត្រួតពិនិត្យ និង​កែសម្រួល​រចនាសម្ព័ន្ធ​ក្រុមប្រឹក្សា រាជធានី​.​ខេត្ត ក្រុង​ខណ្ឌ​របស់​គណបក្ស និង​សម្រេច​ផ្តល់​ជាក់ស្តែង និង​ផ្លូវការ​ជូន​លោក គង់ គាំ ដែល​ទើប​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ហើយ​បាន​ចូលរួម​ជាមួយ​គណបក្ស​ឆន្ទៈ​ខ្មែរ​។

គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​លើក​ឡើង​ថា អង្គប្រជុំ​គណៈកម្មការ​នាយក គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​ពិភាក្សា និង​សម្រេច​រៀបចំ​ថ្នាក់ដឹកនាំ​ថ្នាក់​ជាតិ និង​ថ្នាក់​រាជធានី​.​ខេត្ត ក្រុង​ស្រុក​ខណ្ឌ ក្នុង​បរិយាកាស​ឯកភាព និង​មាន​មោទនភាព​ខ្ពស់​។ ជា​ពិសេស​អង្គប្រជុំ​គណបក្ស​បាន​ផ្តល់​តួនាទី​ជា ប្រធាន កិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ ជូន​លោក គង់ គាំ ដោយ​មតិ​ឯក​ឆន្ទ​។ គួរ​បញ្ជាក់​ថា លោក គង់ គាំ អតីត​សមាជិក​សភា​គណបក្ស សម រ​ង្ស៊ី ក្លាយជា​ប្រធាន​គណបក្ស សម រ​ង្ស៊ី និង​ជា​ឧត្តម​ក្រុមប្រឹក្សា​គណបក្ស សង្គ្រោះ​ជាតិ ហើយ​ពេល​នេះ​ក្លាយជា​ប្រធានកិត្តិយស​គណបក្ស​ឆ​ន្ទះ​ខ្មែរ​៕ ដោយ ៖ ស សុខុម