នគរបាល​ស្រុក​កោះធំ ឃាត់ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន​បាន​០៦​នាក់

167

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម ភ្លាម​ៗ​កម្លាំង​នគរបាល​ស្រុក​កោះធំ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន​បាន​០៦​នាក់ រួម​នឹង​គ្រឿងញៀន​០៨​កញ្ចប់​ធំ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​កាលពី​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៣ និង​៣០​នាទី នៅ​ចំណុច​ផ្ទះ ជនសង្ស័យ ផ្កាយ ស៊ី​ណា ស្ថិត​នៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។

Loading...

នគរបាល ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទី​០១-​ឈ្មោះ ផ្កាយ ស៊ី​ណា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ (​មិន​ពិតប្រាកដ​) ទី​០២-​ឈ្មោះ ផ្កាយ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន​ស្រុក​កោះធំ ខេត្តកណ្តាល​មុខរបរ (​មិន​ពិតប្រាកដ​) ទី​០៣-​ឈ្មោះ ផ្កាយ ស៊ី​ដែន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន​ស្រុក​កោះធំ ខេត្តកណ្តាល​មុខរបរ (​មិន​ពិតប្រាកដ​) ទី​០៤-​ឈ្មោះ ធី វ៉ា​ន់​ណា​ច ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កប៉ាល់​គឿ​ង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​មុខរបរ (​មិន​ពិត​ត​ប្រាកដ​) ទី​០៥-​ឈ្មោះ ផល សុភ​ណ្ឌ័ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ (​សន្តិសុខ​ឯកជន​) ដោយ​មាន​ដីកាចាប់ខ្លួន​ចំនួន​០២​ច្បាប់ របស់​សាលាដំបូង​ខេត្តកណ្តាល​។

ទី​១-​មាន​ដីកា ចាប់ខ្លួន​លេខ​៧៨៤ របស់​ចៅក្រម​ស៊ើបសួរ (​ទី សំណាង​) ចុះ​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៥​។ ទី​២- មាន​ដីកាចាប់ខ្លួន​លេខ​៦៣១ ដក​ប​ច​ខ​/១៥ របស់​ចៅក្រម​ស៊ើបសួរ (​ទី សំណាង )​ចុះ​នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៥ និង​ទី​០៦-​ឈ្មោះ ស្រ៊ុ​យ លី​ហេវ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ស៊ឹង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​មុខរបរ (​សន្តិសុខ​ឯកជន​)​។ វត្ថុ​តាង​ចាប់​យក​មាន​ថ្នាំ​ញៀន​ម៉ា​ទឹកកក ice ចំនួន​០៨​កញ្ចប់ ក្នុង​នោះ​មាន​កញ្ចប់​ធំ​០៤​កញ្ចប់ និង​កញ្ចប់​មធ្យម​ចំនួន​០៤​កញ្ចប់ ទូរ​សព្ទ័​ដៃ​ចំនួន​០៣​គ្រឿង ថវិកា​ដែល​ចាប់​យក​រួម​មាន ប្រាក់​រៀល​ចំនួន​៣៤៥,០០០​រៀល ប្រាក់​ដុល្លារ​១៥៦​ដុល្លារ​ប្រាក់​ដុ​ង​ចំនួន​៥០,០០០​ដុ​ង នឹង​សម្ភារ​វេច​ខ្ចប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​។

នគរបាល​បញ្ចា​ក់ថា កាលពី​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៣ និង​៣០​នាទី មាន​ប្រជាពលរដ្ឋ​ល្អ​បាន​រាយការណ៍​មក​សមត្ថកិច្ច នគរបាល​ថា មានមុខ​សញ្ញា​ជួញដូរ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​នៅ​ចំណុច ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន​។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​រួច លោក​វរៈសេនីយ៍ឯក ស៊ី​ម ឃាង អធិការ​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​កោះធំ បាន​បញ្ជា​ដោយ​ផ្ទាល់​ឲ្យ​កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចុះ​ទៅ​សហការ​ជាមួយនឹង​សមត្ថកិច្ច​ប៉ុស្តិ៍​សំពៅ​ពូន ដើម្បី​ចុះ​ទៅ​បង្ក្រាប​មុខសញ្ញា​ខាងលើ​នេះ​។ ពេល​ចុះ​ទៅ​ដល់​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​ចំនួន​០៤​នាក់​/​ស្រី​០១​នាក់​។

​ឈ្មោះ ផ្កាយ ស៊ី​ណា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ និង​ឈ្មោះ ផ្កាយ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ និង​ឈ្មោះ ផ្កាយ ស៊ី​ដែន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ (​ត្រូវជា​បងប្អូន​បង្កើត​) មាន​ទីលំនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល និង​ឈ្មោះ ធី វ៉ា​ន់​ណា​ច ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កប៉ាល់​គឿ​ង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ​។ ដោយ​បាន​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​០២​កញ្ចប់​មធ្យម​នៅ​ចំពោះ​មុខ សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ផ្កាយ ស៊ី​ណា បាន​ឆ្លើយ​សារភាព​ថា​ថ្នាំ​ញៀន​នៅ​ចំពោះ​មុខ​នេះ​គឺ​រូបគេ​បាន​ទិញ​ពី​អ្នកលក់​ថ្នាំ​ញៀន​ម្នាក់ ឈ្មោះ ផល សុភ​ណ្ឌ័ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ (​សន្តិសុខ​ឯកជន​)​។

ក្រោយ​ពេល​ទទួល​បាន​ចម្លើយ​សារភាព​រួច សមត្ថកិច្ច នគរបាល យើង​បាន​រាយការណ៍​ជូន​លោកស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស និង​បាន​គោលការណ៍ ឯកភាព​ពី​លោក​ព្រះ​រា​ជ្ញា​រង ឯក ស៊ុន​រស្មី ដើម្បី​បន្ត​នីតិវិធី ក្រោយ​ពី​ទទួល​បាន​បទបញ្ជា​រួច​សមត្ថកិច្ច នគរបាល យើង​បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផល សុភ​ណ្ឌ័ នៅ​ចំណុច​ការដ្ឋាន ស្ថិត​ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ផល សុភ​ណ្ឌ័ បាន​ឆ្លើយ​សារភាព​ថា​ថ្នាំ​ញៀន​ដែល​ខ្លួន​បាន យក​មក​លក់​ចែកចាយ​បន្ត​នោះ​គឺ​នៅ​មាន​សេសសល់​ទៀត ដោយ​បាន​យក​ទៅ​លាក់​ទុក​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។

ក្រោយ​ពេល​ស្តាប់​ចម្លើយ​សារភាព រួច​សមត្ថកិច្ច​យើង​ក៏​បាន​បន្ត​ចុះ​ទៅ​ធ្វើការ​ឆែកឆេរ នៅ​ក្នុងផ្ទះ​របស់​ជនសង្ស័យ​ហើយ​ក៏​រក​ឃើញ​មាន​លាក់​ទុក​នៅ​ថ្នាំ​ញៀន​ចំនួន​០៦​កញ្ចប់​ក្នុង​នោះ​មាន​កញ្ចប់​ធំ​ចំនួន​០៤​កញ្ចប់ និង​កញ្ចប់​មធ្យម​មាន​ចំនួន​០២​កញ្ចប់​។ ក្រោយមក​សមត្ថកិច្ច​យើង​បាន​បញ្ជូន ជនសង្ស័យ រួម​ជាមួយនឹង​វត្ថុ​តាង​ថ្នាំ​ញៀន​ខាងលើ​នេះ​យក​មក កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​កសាង​សុំ​ណុំ​រឿង​តាម​នីតិវិធី​៕ ដោយ ប៉ឹង ឆដា