ចាប់​ឃាត់ខ្លួន​បាន​ហើយ ! ចោរ​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ

220

ខេត្តបាត់ដំបង ៖ ករណី​ចោរ​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ ដែល​សមត្ថកិច្ច​ស្នងការដ្ឋាន​ខេត្ត អះអាង​កាលពី​ម្សិលមិញ​ថា មិន​បានដឹង​នោះ ប្រភព​បាន​រាយការណ៍​ថា ជនសង្ស័យ​ត្រូវ​បាន កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ហើយ ថែម​ទាំង​ដកហូត​បាន​នូវ វត្ថុ​តាង​មួយ​ចំនួន​ធំ​ទៀត​ផង កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៨ មក​រា នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

Loading...

មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ជា កក្កដា ហៅ​តឿ អាយុ​១៥​ឆ្នាំ រស់នៅ​ចំណុច​ភូមិ​,​សង្កាត់​ខាងលើ​។ ជន​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល ការិយាល័យ​ព្រហ្មទណ្ឌ​ឃាត់ខ្លួន បន្ទាប់​ពី​បាន​ប្រឹងប្រែង​ធ្វើការ​ស្រាវជ្រាវ​ស្ទើរ​ពេញ​មួយ​ថ្ងៃ​។ ជាមួយនឹង​ការ​ឃាត់ខ្លួន កម្លាំង​ជំនាញ​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ដែល​ជា​ទ្រព្យសម្បត្តិ របស់​ជន​រង​គ្រោះ ក្នុង​នោះ​មាន​ដូច​ជា​គ្រឿងអលង្ការ និង​លុយ​ជាដើម​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ ជនសង្ស័យ​ដែល​មាន​វ័យ​១៥​ឆ្នាំ​នេះ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​គាស់​សោ​ទ្វារផ្ទះ​ជន​រង​គ្រោះ ផ្នែក​ខាង​មុខ ចូល​លួច​យក​ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ​មែន ពេល​ឃើញ​ម្ចាស់ផ្ទះ​មិន​នៅ​ចាក់សោ​ជាប់​។ សូម​បញ្ជាក់​ថា បើ​តាម​របាយការណ៍​ជនសង្ស័យ​រូប​នេះ បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​របស់​ឈ្មោះ វ៉ា​ត់ ថា​វី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​,​សង្កាត់​ខាងលើ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ មក​រា ខណៈ​ដែល​ម្ចាស់​ចាក់សោ​ទ្វារ​ទុក​ចោល ហើយ​ចេញ​ទៅ​លក់ដូរ​។

ប៉ុន្តែ​នៅ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ទើប​ដឹង​ថា មាន​ចោរ​គាស់​ផ្ទះ​ចូល​លួច​គ្រឿងអលង្ការ និង​លុយ​មួយ​ចំនួន ហើយ​គាត់​ក៏​បាន​ប្ដឹង​ទៅ​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង ដើម្បី​ជួយ​អន្តរាគមន៍​។ ជាមួយនឹង​បណ្ដឹង​កន្លង​កងរាជអាវុធហត្ថ​បាន​ចុះ​ទៅ​កាន់​ទីកន្លែង​កើតហេតុ ដើម្បី​ពិនិត្យ និង​សួរនាំ​ជន​រង​គ្រោះ ខណៈ​កម្លាំង​នគរបាល​ក្រុង និង​កម្លាំង​ជំនាញ​របស់​ស្នងការ​ខេត្ត មិន​បាន​ជ្រាប​អំពី​ព័ត៌មាន​នេះ​ឡើយ​។

ប៉ុន្តែ​ក្រោយ​ពី​បាន​ជ្រាប់​ព័ត៌មាន​នេះ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្ម​កម្រិត​ធ្ងន់​ក៏​បាន​ប្រឹងប្រែង​ធ្វើការ​ស្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​វ័យក្មេង​ម្នាក់ ថែម​ទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ប្រគល់​ជួន​ជន​រង​គ្រោះ​វិញ​ផង​ដែរ​។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ហើយ​៕ ដោយ ៖ ឆោម ពិសម័យ