នាំ​គ្នា​រត់​ចោល​បាត់​អស់ ទុក​តែ​ម៉ូតូ​ស៊េរី​ឆ្នាំ​២០១៩​ថ្មី​សន្លាង​មួយ​គ្រឿង

232

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ គ្មាន​ស្លាក​លេខ ថ្មី​សន្លាង​មួយ​គ្រឿង​ទំនងជា​ទើបនឹង​ទិញ​នោះ ត្រូវ​បានក​ម្លាំ ង​បាន​សមត្ថកិច្ច​ដកហូត​យក​ទៅ​រក្សា​ទុក ក្រោយ​ពី​បុរស​ជា​ជនសង្ស័យ​ចំនួន​២​នាក់ បាន​នាំ​គ្នា​ជិះ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ ពី​ជនបរទេស​ម្នាក់ នៅ​ម្តុំ​សារមន្ទីរ​ទួល​ស្លែង​មិន​បាន​សម្រេច​ហើយ​ព្យាយាម​ជិះ​រត់គេច​ខ្លួន​ភ្លាត់ស្នៀត​ដួល​ហើយ​នាំ​គ្នា​រត់​ចែក​ជើង​គ្នា​រៀង​ៗ​ខ្លួន​។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី ២៩ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​លេខ​៣៥០ កែង​ផ្លូវ​លេខ​១៥៥ ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចម្ការមន​។

Loading...

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ម៉ូតូ​មួយ​គ្រឿង​ដែល​ក្រុម​ជនសង្ស័យ រត់​ចោល​នោះ គឺ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ថ្មី​សន្លាង​មិន​ទាន់​មាន​ស្លាក​លេខ នៅឡើយ ដែល​ទំនងជា​ម៉ូតូ​ដែល​ទើប​ទើបនឹង​ទិញ ហើយ​ជិះ​បាន​ប្រមាណ​ជាង ៣០០​គីឡូម៉ែត្រ ប៉ុណ្ណោះ​។ មុន​ពេល​កើតហេតុ​មាន​បុរស​ជា​ជនសង្ស័យ​ចំនួន​២​នាក់ បាន​នាំ​គ្នា​ជិះ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ មួយ​គ្រឿង​ខាងលើ​ឌុ​ប​គ្នា​ទៅ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ពី​ស្ត្រី ជា​ជនបរទេស​ម្នាក់​នៅ​ម្តុំ សារមន្ទីរ​ទួល​ស្លែង​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ពួក​គេ​នាំ​គ្នា​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ មួយ​គ្រឿង​ពី​ស្ត្រី​ជា​ជនបរទេស​នោះ គឺ​មិន​បាន​សម្រេច​ឡើយ ដោយ​នាង​បានដឹង​ខ្លួន​ទាន់ និង​កាន់​ជាប់​នៅ​ក្នុង​ដៃ ហើយ​នាង​ក៏​ស្រែក ឆោឡោ​ឡើង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ៗ​នោះ​នាំ​គ្នា​ជួយ​ស្រែក​បន្ទរ​ទើប​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ស្លន់ស្លោ​ជិះ​ម៉ូតូ​រត់​បាន​បន្តិច​ក៏​ដួល ហើយ​នាំ​គ្នា​រត់​ចែក​ជើង​គ្នា​បាត់​អស់​គ្មាន​សល់​។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​ជនបរទេស​ជា​ជន​រង​គ្រោះ​បាន​បន្តដំណើរ​ចេញ​ទៅ​បាត់​ពី​កន្លែង​កើតហេតុ បន្ត​ទៅ​ទៀត​បាត់ ដោយ​មិន​បាន​មក​ដាក់​ពាក្យបណ្តឹង​អ្វី​ឡើយ ហើយ​កម្លាំង​មាន​សម្ថ​កិច្ច​ក៏​បាន​ចុះ ទៅ​ដល់​យក​ម៉ូតូ​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១៩ មួយ​គ្រឿង​ខាងលើ​យក​មក​រក្សា​ទុក​នៅ​នគរបាល​ប៉ុស្តិ៍ បឹង​កេងកង​៣ និង​កំពុងធ្វើការ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង ២​នាក់​យក​មក​ធ្វើការ​ផ្តន្ទាទោស ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ​៕ ដោយ ៖ ភី ផល