កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដង្កោ ឃាត់ខ្លួន​អ្នករក្សា​ទុក​គ្រឿងញៀន​៤​នាក់

142

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ដង្កោ​បាន​ធ្វើការ​ចាប់ខ្លួន​មនុស្ស​៤​នាក់ ដែល​បាន​រក្សា​ទុក គ្រឿងញៀន នៅ​ជាប់​ខ្លួន​ដោយ​ខុសច្បាប់​។ ការ​ចាប់ខ្លួន​នោះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​វ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ត្រង់​ចំណុច​មុខ​វត្ត​សំបួរមាស សិ្ថ​ត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ទាំង​៤​នាក់​នោះ​រួម​មាន ១-​ឈ្មោះ ផើង លី​ស័​រ ហៅ​ស័​រ អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកបរ​រថយន្ត​បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

Loading...

២-​ឈ្មោះ កៅ ម៉ា​ប់ អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ៣-​ឈ្មោះ ម៉ា​ន ទូច អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ៤-​ឈ្មោះ លន់ វណ្ណៈ អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ខណៈនោះ​នគរបាល​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​៖ គ្រឿងញៀន​២​កញ្ចប់​តូច​, ម៉ូតូ​០១​គ្រឿង​ម៉ាក ហុងដា​CPX ពណ៌​ក្រហម លាយ​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1H-9620 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 170096330, និង​ម៉ូតូ​០១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1Q-9144​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដង្កោ បាន​ដាក់ គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​តាម​ផ្លូវ​លេខ​២១៧ ត្រង់​ចំណុច​មុខ​វត្ត​សំបួរមាស ដើម្បី​ទប់ស្កាត់​បទល្មើស ផ្សេង​ៗ​នៅ​ក្នុង​មូលដ្ឋាន​។ ខណៈនោះ​ស្រាប់តែ​ជនសង្ស័យ​ទាំង​៤​នាក់​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ឆ្លងកាត់​គោលដៅ ខាងលើ ហើយដោយ​មានការ​សង្ស័យ​កម្លាំង​បាន​ឃាត់​ត្រួតពិនិត្យ​រក​ឃើញ​គ្រឿងញៀន​នៅ​ជាប់​ខ្លួន ទើប​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ដើ​ម្ប​ចាត់ការ​តាម​ច្បាប់​៕ ដោយ ៖ យន់ ស៊ី​ថា