ប្រធានាធិបតី​កូរ៉េ​ខាងត្បូង នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ខែមីនា

202

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា បាន​ថ្លែង​ថា លោក​ប្រធាន​ធិ​បតី​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង លោក ម៉ុ​ន​ជេ​អ៊ិ​ន (Moon Jae-in) នឹង​ដឹកនាំ​គណៈប្រតិភូ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ខែមីនា​ខាង​មុខ​។ ទស្សនកិច្ច​នេះ​នឹង​មានការ ចុះហត្ថលេខា​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​.​កូរ៉េ​ក្នុង​ការ​បើក​កិច្ច​សហប្រតិបត្តិការ​ស្រាវជ្រាវ​ផ្នែក​វប្បធម៌​រួម​គ្នា​ជាមួយ​រាជ​បណ្ឌិតសភា​កម្ពុជា និង​ក្រុមប្រឹក្សា​ស្រាវជ្រាវ​កូរ៉េ​ដែល​មាន​វិទ្យាស្ថាន​២៦​នៅ​កូរ៉េ​។

Loading...

ការ​លើក​ឡើង​របស់​បណ្ឌិត​សភាចា​រ្យ ប្រធាន​រាជបណ្ឌិត​សភា កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩ ពេល​លោក​បាន​ធ្វើ​ប​ឋ​កថា​ស្ដី​ពី “​ការ​ស្វែងរក​តម្លៃ​អាស៊ី​អាគ្នេយ៍​” ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩ ប្រព្រឹត្ត​ទៅ​នៅ​រា​បណ្ឌិតសភា​កម្ពុជា​ដោយ​មាន លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា និង​លោក​បណ្ឌិត Kim Jae Youl ជាទី​ប្រឹក្សា​ក្រុមហ៊ុន​S.K នៃ​ប្រទេស​កូរ៉េ​ខាងត្បូង និង​ជាទី​ប្រឹក្សា​រាជបណ្ឌិត​កម្ពុជា​។ លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច បាន​ថ្លែង​ថា ការ​ជួបជុំ​គ្នា​នៅ​ទី​នេះ​សម្រាប់​ការ​ស្វែង​យល់​ដែល​មាន​លោក បណ្ឌិត Kim Jae Youl ជាទី​ប្រឹក្សា​របស់​រាជ​បណ្ឌិតសភា​កម្ពុជា ហើយ​លោក​មាន​ជំនាញ​ខាង​ទស្សនវិជ្ជា​។

លោក​បាន​បញ្ជាក់​ថា​៖ មុខ​វិជ្ជា​នេះ​បាន​គ្រប់​ដណ្តប់​លើ​មុខ​វិជ្ជា​ទាំងអស់ ដែល​ផ្តោត​សំខាន់​ក្នុង​ការ​បំបែក​ឯក​ត្ត​កម្ម នៃ​មុខ​វិជ្ជា​ទាំងអស់​”​។ លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ថា លោក​បណ្ឌិត គី​ម ជេ​យ៉​ល់ (KimJae Youl) មិនមែន​មាន​វត្ត​មាននៅ​កម្ពុជា​មិនមែន​ជា​លើក​ទី​១​ទេ​។ គាត់​មាន​វត្តមាន​ជា​ច្រើន​ដង និង​បាន​ជួយ​កម្ពុជា​ជា​ច្រើន បាន​ជួយ​ដល់​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​របស់​អាស៊ី​ជាង​១,៦​លាន​ដុល្លារ សម្រាប់​ការ​ស្រាវជ្រាវ​វប្បធម៌​។ លោក​បាន​ជួយ​ដល់​ឧបត្ថម្ភ​ក្នុង​ការ​សាងសង់​ចំណតរថយន្ត នៅ​មុខ​អង្គរវត្ត​។

នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង លោក​បាន​ជួយ​សម្របសម្រួល​ក្នុង​នាម​ទីប្រឹក្សា​S.K បាន​ក្នុង​ការ​កសាង​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ពី​ភាសា​ខ្មែរ និង​រាល់​ភាសា​ទាំងអស់​នៅ​ទីនោះ​បាន​។ លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ថា នៅ​មជ្ឈមណ្ឌល​នេះ​អាច​បកប្រែ​ពី​ភាសា​ខ្មែរ​ទៅ​ជា​ភាសា​ចិន ដើម្បី​ឲ្យ​អ្នក​វិនិយោគ​ចិន​ឲ្យ​យល់​ពី​ច្បាប់ របស់​កម្ពុជា មក​វិនិយោគ​ចៀសវាង​គេ​មិន​បានដឹង​អំពី​ច្បាប់​របស់​កម្ពុជា​។ ក្នុង​នោះ​លោក KimJae Youl បាន​ជួយ​ចំនួន​១​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ប្រទេស​ចិន​ជា របស់​ក្រុមហ៊ុន​S.K​។ គាត់​បាន​ជួយ​ច្រើ​ដល់​រាជបណ្ឌិត​សភា ហើយ​រាជបណ្ឌិត​សភា​បាន​ស្នើ​តែងតាំង​គាត់​ជាទី​ប្រឹក្សា​ឋានៈ ស្មើនឹង រដ្ឋលេខាធិការ​។

លោក​បណ្ឌិត សុខ ទូច បាន​អះអាង​ថា ពេល​នេះ​លោក Kim Jae Youl មាន​វត្ត​មាននៅ​ក្នុង​ពេល​នេះ​លើក​ឡើង​ពី​តម្លៃ​នៃ​អាស៊ី​អាគ្នេយ៍​។ មាន​បណ្ឌិត​កម្ពុជា​ជា​ច្រើន​បាន​ធ្វើ​ការងារ​ជាមួយ​លោក KimJae Youl​។ លោក​បាន​ជួយ​ច្រើន​លើក​វិស័យ​វប្បធម៌ និង​មានការ​សិក្សា​ស្រា​ជ្រាវ​ពី​ម៉ូត​សក់​អប្សរា​នៅ​ក្នុង ប្រទេស​កម្ពុជា​។ ជាមួយ​គ្នា​នេះ​ដែរ​នៅ​ខែមីនា​ខាង​មុខ​នេះ​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ថា នៅ​ពេល​ប្រ​ធានា​ធិ​ប​តេ​យ្យ​កូរ៉េ​ខាងត្បូង​មក​បំពេញ​ទស្សនកិច្ច​នោះ​នឹង​មាន​កិច្ច​សហប្រតិបត្តិការ​ស្រាវជ្រាវ​ពី​វិស័យ​វប្បធម៌​ដែល​មានឈ្មោះ​ក្រុមប្រឹក្សា​ស្រាវជ្រាវ​របស់​កូរ៉េ​ដែល​មាន​២៦​វិទ្យាស្ថាន និង​ចាប់ដៃ​ជាមួយ​រាជ​បណ្ឌិតសភា​កម្ពុជា​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​។

ការ​ស្រាវជ្រាវ​នេះ​មាន​ថវិកា​មួយ​ចំនួន​សម្រាប់​ការ​ស្រាវជ្រាវ​នេះ​ផង​ដែរ​។ តាម​រាជ​បណ្ឌិតសភា​កម្ពុជា​បាន​លើក​ឡើង​ថា កាលពី​រសៀល​ថ្ងៃ​ពុធ​ទី​២៥ ខែមករា ឆ្នាំ​២០១៩ នេះ លោក​បណ្ឌិត សុខ ទូច បាន​ជួប​ជាមួយ​លោក​បណ្ឌិត Kim Jae Youl ដែល​ជាទី​ប្រឹក្សា​ក្រុមហ៊ុន S.K. នៃ​ប្រទេស​កូរ៉េ​ខាងត្បូង និង​ជាទី​ប្រឹក្សា​រាជបណ្ឌិត្យសភាកម្ពុជា ដើម្បី​ធ្វើការ​ពិភាក្សា​អំពី​សេចក្តី​ព្រាង អនុស្សរណៈ​នៃ​ការ​យោគយល់ ដែល​នឹង​ត្រូវ​ចុះហត្ថលេខា​នៅ​ពេល​ដែល​ប្រធានាធិបតី​ប្រទេស​កូរ៉េ​ខាងត្បូង​មក​បំពេញ​ទស្សនៈកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្នុង​ខែមីនា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​៕ ដោយ ៖ ស សុខុម