គ្រោះថ្នាក់​ចរាចរ​២​ករណី បណ្ដាល​ឲ្យ​របួសធ្ងន់​ចំនួន​២​នាក់

138

ខេត្តបន្ទាយមានជ័យ ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ចំនួន​២​ករណី ដោយឡែក​ពី​គ្នា មួយ​ករណី​នៅ​ស្រុក​ម៉ា​ឡៃ រវាង​ម៉ូតូ​បុក​អ្នក​ថ្មើរជើង​យប់​ម្សិលមិញ​របួសធ្ងន់​២​នាក់ និង​មួយ​ករណី​ទៀត នៅ​ស្រុក​មង្គល​បូ​រី រវាង​រថភ្លើង​បុក ជាមួយ​រថយន្ត នៅ​ព្រឹក​មិ​ញ​នេះ​។ លោក​វរសេនីយ៍ឯក បេន សំអាត អធិការ នគរបាល​ស្រុក​ម៉ា​ឡៃ បាន​ឲ្យ​ដឹង​ថា​៖ នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៥៩ ចំណុច​គីឡូ​ម៉ែ​ត​លេខ​២៦ និង​២៧ ស្ថិត​នៅ​ភូមិ​បន្ទាយ​ទី​២ ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​។

Loading...

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ បណ្តាល​មក​ពី​អ្នក​បើក​ម៉ូតូ​ឈ្មោះ ទុំ ថន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភី​មោ​ប្រជា​ធម្ម សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ក្រហម ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1M-8504​។ ករណី​គ្រោះថ្នាក់​ថ្នាក់​ចរាចរ​មុន​ពេល កើតហេតុ អ្នក​បើក​ម៉ូតូ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​ល្បឿន​លឿន ដល់​កន្លែង​កើតហេតុ បាន​បុក​អ្នក​ថ្មើរជើង​ឈ្មោះ ឃួ​ន ឃឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ ភូមិ​កើតហេតុ​ខាងលើ ដល់​ពេល​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ចំណែក​អ្នក​បើក​ម៉ូតូ​លឿន មើល​មិន​បាន​ឆ្ងាយ បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​របួសធ្ងន់​ទាំង​២​នាក់​តែ​ម្តង​។

ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​បញ្ជូន ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក ស្រុក​ម៉ា​ឡៃ វត្ថុ​តាង​ម៉ូតូ​យក​មក​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ​។ តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក អធិការ​នគរបាល ស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ដែរ​ថា​៖ នៅ​វេលា​ម៉ោង​៨ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩ នៅ​ភូមិ​ភ្នំ ឃុំ​អូរ​ប្រសាទ ស្រុក​មង្គល​បូ​រី​បន្ទាយ​មាន​ជ័យ មាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង​រវាង​រថភ្លើង​បុក​រថយន្ត​ធំ។

ខណៈ​រថភ្លើង​កុំ​ធ្វើ​ចរាចរ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បុក​រថយន្ត​ធំ​ឆ្លងកាត់​ពី​លិចទៅ​កើត​ដឹក​ថ្ម​បណ្តាល​ឲ្យ​ខូច​រថយន្ត​ក្រឡាប់​ខាត​ធ្ងន់ ចំពោះ​មូលហេតុ អ្នកបើកបរ​រថយន្ត​ធំ​ឆ្លងកាត់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។ ក្រោយ​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត បាន​រត់គេច​ខ្លួន​បាត់ ករណី​នេះ​មិន​បាន​បណ្ដាល​ឲ្យ មាន​មនុស្ស​រង​របួស​នោះ​ទេ​៕ ដោយ ៖ ណុ​ប រក្សា