មីនតោន​មិន​ទាន់​ផ្ទុះ​៣​គ្រាប់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ

156

ខេត្តឧត្តរមានជ័យ ៖ លោក អិន កាយ អធិការ​ស្រុក​ត្រពាំង​ប្រាសាទ បាន​ដឹកនាំ ក​ម្លាំ​ចុះ​ដាក់​សញ្ញា សម្គាល់​ក្រោយ​ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រទះ​ឃើញ​គ្រាប់​មីនតោន​៣​គ្រាប់​មិន​ទាន់​ផ្ទុះ​សេសសល់​កាលពី​សម័យ​សង្គ្រាម​។ កាលពី​ព្រឹក​ថ្ងៃ​ទី​១ កុម្ភៈ ២០១៩​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ ចំណុច​ស្រែ​កងទ័ព ក្នុងភូមិ​សែន​សំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

Loading...

លោក អិន កាយ អធិការ​ស្រុក​បានឱ្យ​ដឹង​ថា គ្រាប់​មីនតោន​៣​គ្រាប់​ដែល​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ ស្ថិត​នៅ​តាម​ផ្លូវលំ​មួយ​ខ្សែ​កាលពី​សម័យ​សង្គ្រាម​ដោយ​មិន​ទាន់​ផ្ទុះ ខណៈនោះ​ប្រជាពលរដ្ឋ បាន​មក​រាយការណ៍​ដល់​សមត្ថកិច្ច​បន្ទាប់​ពី​បាន​ទទួល​នូវ​ព័ត៌មាន​ភ្លាម​លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ចុះ​ធ្វើការ​ពិនិត្យ និង​ដាក់​ជា​សញ្ញា​សម្គាល់​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មិន​បានដឹង​ឱ្យ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ ដំណើរ​។

លោក​អធិការ​បន្ត​ថា ក្រោយ​ពី​បាន​ពិនិត្យ និង​ដាក់​ជា​សញ្ញា​សម្គាល់​រួច​មក លោក​បាន​រាយការណ៍ ទៅ​ក្រុម​ហេ​ឡូ​ត្រាស​ឱ្យ​ប្រញាប់ប្រញាល់​មក​ធ្វើការ​កម្ទេច​គ្រាប់​មីនតោន​នេះ ចៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ​៕ ដោយ ៖ ឱម សា​រឿ​ន