ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក របួសធ្ងន់​២​នាក់​នៅ​ស្រុក​ស្វាយចេក

189

ខេត្តបន្ទាយមានជ័យ ៖ មាន​មនុស្ស​២​នាក់ រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ កើតឡើង​រវាង ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​ទៀប​ភ្លឺ ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ លេខ​៥៦A ត្រង់​ចំណុច​គោក​លាវ ស្ថិត​ក្នុងភូមិ​កកោះ ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការ​នគរបាល ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា​៖

Loading...

ជន​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ជ័យ សំណាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ស្វាយ​ចំបក់ ឃុំ​ស្វាយ​លួង ស្រុក​កណ្តៀង ខេត្តពោធិសាត់ ជា​អ្នក​រួម​ដំណើរ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ធុន​សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិសាត់ 1A-3363 សណ្តោង​រ៉ឺ​ម៉ក ដែល​មាន​បន្ទុក​អ្នក​រួម​ដំណើរ​ចំនួន​១៥​នាក់ ប្រុស​៨​នាក់ ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​។

ពេល​មក​ដល់​ចំណុច​កើតហេតុ មាន​ម៉ូតូ​ម៉ូតូ​១​គ្រឿង​ម៉ាក​វ៉េវ សេ​១១០ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ពាក់​ស្លាក លេខ បន្ទាយ​មាន​ជ័យ 1G-3127 អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ (​អត់​ពាក់មួក​សុវត្ថិភាព​) ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង បាន​មក​បុក​ម៉ូតូ​រ៉ឺ​ម៉ក ពេញទំហឹង​បណ្តាល​ឲ្យ​ក្រឡាប់ បើក​ច្រាសទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ចំនួន​២​នាក់ ម្នាក់​អ្នក​រួម​ដំណើរ​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក និង​ម្នាក់​ទៀត​អ្នក​បើក​ម៉ូតូ​វ៉េវ​។

លោក​អធិការ​បាន​បញ្ជាក់​ថា​៖ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​នេះ គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​វ៉េវ បើក​ក្នុង​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​រេ​ទៅ​បុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក បណ្តាល​ឲ្យ​ម៉ូតូ​រ៉ឺ​ម៉ក​ក្រ​ឡប់​សង្កត់​អ្នក​រួម​ដំណើរ​ម្នាក់​រង​របួសធ្ងន់​។ ចំពោះ​វត្ថុ​តាង ម៉ូតូ​ទាំង​២​គ្រឿង កម្លាំង​នគរបាល​ជំនាញ​ចរាចរ​ស្រុក​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​រង់​ធ្វើ ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕ ដោយ ៖ ណុ​ប រក្សា