ជនបរទេស​ជនជាតិ​ចិន​១,៨០៨​នាក់ មក​ធ្វើការ​រកស៊ី​អត់​ចុះបញ្ជី​សៀវភៅ​ការងារ

198

ខេត្តស្វាយរៀង​៖​ក្រុមការងារ​ចម្រុះ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​បាន​ចុះ​ធ្វើ​អធិការកិច្ច និង​ត្រួតពិនិត្យ​ជនបរទេស ដែល​មក​ស្នាក់​នៅ​ប្រកប​មុខរបរ​រកស៊ី និង​ធ្វើ​ការងារ​នៅ​នៅ​តាម​សហគ្រាស គ្រឹះស្ថាន សណ្ឋាគារ និង​នៅ​ក្នុង កា​សី​ណូ ចំនួន​១២ ក្នុង​ក្រុង​បា​វិត រក​ឃើញ​ជនបរទេស​ធ្វើ​ការងារ​រកស៊ី​អត់​ចុះបញ្ជី​កា​ងារ ចំនួន​១,៨២៣​នាក់​។ ហើយ​មានកា​ស៊ី​មួយ​ដែល​មាន​ជនជាតិ​ស្នាក់​នៅ​ច្រើន​ជាងគេ​គឺ​(​កាស៊ីណូ​ម៉ុ​កបាយ​)​ក្នុង​ចំណោម​កាស៊ីណូ​១២​នៃ​រដ្ឋបាល​ក្រុង​បា​វិត​បាន​រក​ឃើញ​ជនបរទេស​ជា​ជនជាតិ​ចិន​កាន់​លិខិតឆ្លងដែន​ប្រភេទ​E ចំនួន​២,៥៥៤​នាក់ ក្នុង​នោះ អត់​មាន​សៀវភៅ​ការងារ​ចំនួន​១,២៧៣​នាក់ កំពុង​ស្នាក់​នៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​ត្រូវ​ចាប់ធ្វើការ​ផាកពិន័យ តាម​ច្បាប់ ស្តី​ពី​អន្តោប្រវេសន៍​។

Loading...

ហើយ​ជនជាតិ​ចិន​សរុប​៧,៦០៩​នាក់ គ្មាន​ប​ណ្ណ័​ការងារ​ចំនួន​១,៨០៨​នាក់ នៅ​តាម​កា​ស៊ី​ក្រុង​បា​វិត​។ បើ​តាម​របាយការណ៍​របស់​ក្រុមចម្រុះ​អធិការកិច្ច​ហត្ថពល​កម្ម បរទេស​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ និង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការងារ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​ចម្រុះ​បាន​ចុះ ធ្វើ​អធិការកិច្ច​ចាប់ផ្តើម​ដំណើ​ការងារ​របស់​ខ្លួន​ពី​ថ្ងៃ​ទី​២៤ ខែតុលា ដល់​ថ្ងៃ​ទី​២៧ ខែធ្នូ​២០១៨ ក្នុង​ខេត្តស្វាយរៀង ចំនួន​១៣៤​គោលដៅ លទ្ធផល​ប្រើប្រាស់​ពលករ​ខ្មែរ​ចំនួន​៦២,៥០៩​នាក់ ស្រី​៤១,៣៤២​នាក់​។ និង​ប្រើប្រាស់​ពលករ​បរទេស​ចំនួន​៨,៦៩៨​នាក់ ស្រី​១,៧៥៩​នាក់ មាន​១៨​សញ្ជាតិ​រួម​មាន​៖ ទី​១-​ជនជាតិ​ចិន​៧,៦០៩​នាក់ ស្រី​១,៤៣៣​នាក់​។ មា​នប​ណ្ណ័​ការងារ​ចំនួន​៥,៦៤២​នាក់ គ្មាន​ប​ណ្ណ័​ចំនួន​១,៨០៨​នាក់​។

ទី​២-​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​៣៦១​នាក់ ស្រី​៧១​នាក់ គ្មាន​ប​ណ្ណ័​៥​នាក់​។ ទី​៣-​ជនជាតិ​វៀតណាម​២៩៦​នាក់ ស្រី​៩៧​នាក់ គ្មាន​ប​ណ្ណ័​០៣​នាក់​។ ទី​៤-​តៃវ៉ាន់​១១២​នាក់ ស្រី​២៦​នាក់ មា​នប​ណ្ណ័​១១២​នាក់​។ ទី​៥-​ហ្វី​លី​ពី​ន​៨០​នាក់ ស្រី​៤៣​នាក់ គ្មាន​ប​ណ្ណ័​១​នាក់​។ ទី​៦-​មី​យ៉ា​ន់​ម៉ា ៧៦​នាក់ ស្រី​៥៩​នាក់ គ្មាន​ប​ណ្ណ័​០០​នាក់​។ ទី​៧-​ម៉ា​ឡេ​ស៊ី​៧២​នាក់ ស្រី​២៣​នាក់​គ្មាន​ប​ណ្ណ័​០០​នាក់​។ ចំពោះ​១១​សញ្ជាតិ​ទៀត​រួម​មាន​៖ កូរ៉េ​ខាងត្បូង​៤២​នាក់ ស្រី​៤​នាក់ គ្មាន​ប័ណ្ណ​២​នាក់​,​ជប៉ុន​២៨​នាក់ គ្មាន​ប័ណ្ណ​១​នាក់​, នេ​ប៉ា​ល់​១១​នាក់​, ថៃ​៤​នាក់​,​អ៊ុយ​ក្រែ​ន​២​នាក់​,​សឹ​ង្ហ​បូ​រី​២​នាក់​,​ហុងកុង​១​នាក់​,​អា​មេ​រិ​ក​១​នាក់​,​នី​ហ្សេ​ន​យ៉ា​១​នាក់​,​ឡាវ​១​នាក់​,​អាហ្វ្រិក​ខាងត្បូង​១​នាក់​,​គឺ​មា​នប​ណ្ណ័​ការងារ​ត្រឹមត្រូវ​។

សរុប​ជនបរទេស​ចំនួន​៨,៦៩៨​នាក់ ស្រី​១,៧៥៩​នាក់ គ្មាន​ប​ណ្ណ័​ការងារ​ចំនួន​១,៨២៣​នាក់​។ ប្រភព​ពី​មន្ត្រី​ម្នាក់​នៃ​ក្រុម​អធិការកិច្ច​បាន​ឲ្យ​ដឹង​ថា មានការ​ពិបាក​ក្នុង​ការ ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន​មួយ​ចំនួន​ជា​ពិសេស​គឺ​ម្ចាស់​កាស៊ីណូ​នៅ​លាក់​បំពួន ជនបរទេស (​ជនជាតិ​ចិន​) និង​មិន​ទាន់​យល់​អំពី​ដំណើ​ការ​ស្នើ​សុំ​ប​ណ្ណ័​ការងារ និង​សៀវភៅ​ការងារ​ជូន ជនបរទេស​ដែល​មក​ប្រកប​មុខរបរ និង​ធ្វើការ​ក្នុង​ខេត្តស្វាយរៀង​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន