ជនបរទេស​ម្នាក់​គ្រោះថ្នាក់​ចរាចរ រវាង​ម៉ូតូ​បុក​ម៉ូតូ បណ្ដាល​ឲ្យ​រង​របួសធ្ងន់

263

ខេត្តកំពត ៖ សមត្ថកិច្ច​ចរាចរ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩ និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ និង​ម៉ូតូ​កើតឡើង​លើ​ផ្លូវជាតិ​លេខ​៣១ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៣-៣៤ នៅ​ត្រង់​ចំណុច​ភូមិ​ត្រពាំង​មន្ត្រី ឃុំ​សំរោង​ក្រោម ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ជើង​ទៅ​ត្បូង​។

Loading...

អ្នកបើកបរ​ម៉ូតូ​ហុងដា​ឌ្រី​ម​០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត ១J-៩១៣៣ ឈ្មោះ បិ​ន អាយ ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស​ខាងលិច ដោយ​មាន​ឌុ​ប​អ្នក​រួម​ដំណើរ​២​នាក់​ទៀត ទី​១-​ឈ្មោះ ណុ​ប ស៊ឹ​ម ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ទី​២-​ឈ្មោះ កែវ ឧស្សាហ៍ ភេទ​ប្រុស ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​អ្នកបើកបរ​ធ្វើ​ដំណើរ​មក​ពី ទិស​ខាងជើង ស្រប​ពេល​នោះ​ក៏​មាន​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​វ៉េវ ពណ៌​ស លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BT-៩៩៣៥ បើកបរ​ដោយ​ឈ្មោះ JOGE ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​អង់គ្លេស​រង​របួសធ្ងន់​។

រីឯ​អ្នកបើកបរ​ម៉ូតូ​ហុងដា​ឌ្រី​ម ០១៦ និង​អ្នក​រួម​ដំណើរ​រង​របួសស្រាល​។ ចំណែក​វត្ថុ​តាង​ទាំង​២​គ្រឿង សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយមាស ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕ ដោយ ៖ ប្រាក់ សា​រិ​ទ្ធ