នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​អ្នក​ជួញដូរ​គ្រឿងញៀន​ម្នាក់

194

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ ខណៈ​ពេល​ចេញ​ល្បាត​ទប់ស្កាត់​បទល្មើស នៅ​ក្នុង​មូលដ្ឋាន​។

Loading...

ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ផ្សា​រកំ​បូល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ ចាន់ សុ​ផា​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុងភូមិ​តា​កេរ្តិ៍​ថ្មី សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​នគរបាល​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់ ក្នុង​នោះ​មាន​១​កញ្ចប់​ធំ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ចាប់ខ្លួន​កម្លាំង​នគរបាល​បាន​ចេញ​ល្បាត​ពួនស្ទាក់ បទល្មើស​នៅ​ក្នុង មូលដ្ឋាន និង​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ល្មើស​គ្រប់​ប្រភេទ​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បាន​ប្រទះ​ឃើញ ជនសង្ស័យ​ខាងលើ​ក៏​បាន​ឃាត់​ត្រួតពិនិត្យ​រក​ឃើញ​ថ្នាំ​ញៀន ទើប​នាំ​ខ្លួន​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕ ដោយ ៖ យន់ ស៊ី​ថា