គ្រោះថ្នាក់​ចរាចរ​មួយ​ថ្ងៃ ស្លាប់​៣​នាក់ របួសធ្ងន់​ស្រាល​១៩​នាក់

277

រាជធានី​ភ្នំពេញ​៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់ សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ទូ​ទាំង​ប្រទេស​នា​ថ្ងៃ​០៨ ខែកុម្ភៈ ឆ្នាំ​២០១៩ កើតឡើង​០៩​លើក (​យប់​៤​លើក​) ស្លាប់​៣​នាក់ (​ស្រី​១​នាក់​)​របួសធ្ងន់​១១​នាក់​(​ស្រី​៦​នាក់​) របួសស្រាល​ប្រុស​៨​នាក់​។ មូលហេតុ​គ្រោះថ្នាក់​៖ ល្បឿន​៦​លើក ស្លាប់​៣​នាក់​,​មិន​គោរព​សិទ្ធិ​១​លើក​, ស្រវឹង​១​លើក​, បត់​គ្រោះថ្នាក់​១​លើក​។

Loading...

សរុប​ស្លាប់​៣​នាក់ ម៉ូតូ​ស្លាប់​១​នាក់​(​មិន​ពាក់មួក​១​នាក់​),​កង់​២​នាក់​។ គ្រោះថ្នាក់​ប៉ះទង្គិច​៖ ម៉ូតូ​ន​នឹង​ម៉ូតូ​២​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​៣​លើក ស្លាប់​១​នាក់​,​ម៉ូតូ​នឹង​ផ្សេ​ៗ៣​លើក ស្លាប់​២​នាក់​,​រថយន្ត​តូច និង​ផ្សេង​ៗ១​លើក​។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៧​គ្រឿង ក្នុង​នោះ​មាន ៖ ម៉ូតូ​១០​គ្រឿង​,​រថយន្ត​តូច​៣​គ្រឿង​,​យាន​ផ្សេង​ៗ៤​គ្រឿង​។ យានយន្ត​បង្កហេតុ ៖ ម៉ូតូ​៦​លើក​,​រថយន្ត​តូច​៣​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ ៖ ផ្លូវជាតិ​៦​លើក​,​ផ្លូវ​ខេត្ត​៣​លើក​។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន​៖ ភ្នំពេញ​៣​លើក ស្លាប់​១​នាក់ របួស​៥​នាក់​(​ស្រី​២​នាក់​), ក្រចេះ​២​លើក ស្លាប់​ស្រី​១​នាក់ របួស​៧​នាក់​(​ស្រី​២​នាក់​) និង​ខេត្តបាត់ដំបង​១​លើក​ស្លាប់​១​នាក់​។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៩ មធ្យោបាយ​ចូល​គោលដៅ​៥៣៣៣​គ្រឿង (​ម៉ូតូ​៥៤%) មធ្យោបាយ​ល្មើស​៨១៧​គ្រឿង​(៧៨%) អប់រំ​៣៩៤​គ្រឿង (​ម៉ូតូ​៤៨%) មធ្យោបាយ​ពិន័យ​៤២៣​គ្រឿង (​ម៉ូតូ​៩៦%)​។

លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​៨៥​គោលដៅ ៖ ម៉ូតូ​ចូល​គោលដៅ​២៨៩៨​គ្រឿង អប់រំ​២៨៦​គ្រឿង ពិន័យ​ចំនួន​សរុប​៣៤៩​គ្រឿង (​មួក​២៣១ កញ្ចក់​៩៤​គ្រឿង ស្រវឹង​៣​គ្រឿង ផ្សេង​ៗ២០​គ្រឿង​៕ ដោយ ៖ ទុ​យ ប៊ុ​ន​រី