នគរបាល​គ្រឿងញៀន​បញ្ជូន​ជនសង្ស័យ​៩​នាក់ និង​វត្ថុ​តាង​ទៅ​តុលាការ

247

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ចូលរួម​សហការ​ជាមួយ កម្លាំង​ការិយាល័យ​នគរបាល​ចរាចរ និង កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ចុះ​បង្ក្រាប​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល ក្នុង​ក្រុង​សៀមរាប និង​នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប ហើយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស ស្រី ចំនួន​០៩​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន រួច​នាំ​យក​មក​សួរ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​។

Loading...

តាម​ប្រភព​ពី​នគរបាល​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ប្រុស​ស្រី ដែល​ចាប់ខ្លួន​ចំនួន​៩​នាក់ នោះ​មាន​៖ ទី​១/​ឈ្មោះ អេ​ង រ៉ា​ក់​ខា ភេទ​ស្រី ឆ្នាំ​កំណើត ១៩៩១ មុខរបរ​នារី​អូ​តេស (​ខារ៉ាអូខេ ហ្វី​លីង​) រស់នៅ​បន្ទប់​ជួល ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប (​ជួញដូរ និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​២/​ឈ្មោះ ឡែ​ន លី​ន ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៣ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ប្ញ​ស្សី​លក ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប (​សមគំនិត​ជួញដូរ​) (​គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)។

ទី​៣/​ឈ្មោះ ឡូញ សេង លាង ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៣ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ឫស្សី​លក់ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប (​ជួញដូរ និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​៤/​ឈ្មោះ លី ឡុ​ង​ស៊ី​ង ហៅ​ចៃ ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៦ មុខរបរ​គ្មាន រស់នៅ​បន្ទប់​ជួល ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប (​ជួញដូរ និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​៥/​ឈ្មោះ ង៉ែត សា​រ៉ាត់ ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៧៧ មុខរបរ​ជាងភ្លើង ទីលំនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​/ ខេត្តសៀមរាប (​រក្សា​ទុក​ជួញដូរ និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)។

ទី​៦/​ឈ្មោះ ផេង សុភ​ក្ត្រា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៥ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប (​សមគំនិត ជួញដូរ និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​ទី​៧/​ឈ្មោះ ភាព ភាន់ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៨ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​បឹង​ធំ ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប (​ជួញដូរ និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​៨/​ឈ្មោះ ទៀង វាសនា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩២ មុខរបរ​គ្មាន រស់នៅ​ភូមិ​ថ្នល់ ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប (​ជួញដូរ និង​ប្រើប្រាស់​) និង​ទី​៩/ ឈ្មោះ សួរ លឿន ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៨ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ថ្នល់ ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប (​រក្សា​ទុក និង​ប្រើប្រាស់​)​។

ក្រោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​នូវ​វត្ថុ​តាង​រួម​មាន​៖ ម្សៅ​មេ​តំ​ហ្វេ​តា មីន​ប្រភេទ​ទឹកកក​ចំនួន​៧​កញ្ចប់ ស្មើនឹង​ទម្ងន់​២,១២​ក្រាម​(​ទាំង​សម្បក​)​ឧបករណ៍​ប្រើប្រាស់ និង​សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន ទូរស័ព្ទ​ដៃ​ចំនួន​០៩​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ ប្រុស​ស្រី ទាំង​៩​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន ត្រូវ​បាន​កម្លាំង​ជំនាញ រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ដោយ ៖ ច័ន្ទ រស្មី