ចៅអធិការ​វត្ត​ច្បារ​អំពៅ ត្រូវ​បាន​ចាប់​ផ្សឹក​ហើយ​នៅ​យប់​នេះ

835

រាជធានី​ភ្នំពេញ ៖ ប្រ​ភ​ព័ត៌មាន​ច្បាស់​ការណ៍ ពី​មន្ត្រី​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ឲ្យ​ដឹង​ថា គិត​មក​ត្រឹម​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ព្រះ​តេជគុណ ហោ សុ​ខុន ព្រះ​ចៅអធិការ​វត្ត​ពោធិ៍​ព្រះ​បាត្រ ហៅ​វត្ត​ច្បារ​អំពៅ ត្រូវ​បាន​គណៈសង្ឃ​ជា​ច្រើន​អង្គ នៃ​ក្រសួង​ធម្មការ និង​សាសនា បាន​ធ្វើការ​ចាប់​ផ្សឹក​ជា​ស្ថាពរ​ហើយ ដែល​ការ​ផ្សឹក​គឺ​ធ្វើ​ឡើង​ក្នុង​វត្ត​បទុម​វ​តី​។ សូម​បញ្ជាក់​ថា ការ​ផ្សឹក​ចៅអធិការ​វត្ត ច្បារ​អំពៅ​ខាងលើ គឺ​ដោយរ​ឃើញ​ថា ចៅអធិការ​អង្គ​នេះ បាន​ប្រព្រឹត្តិ​ខុស​ប្រា​ចាក​ទៅ​នឹង​ក្រម​វិន័យ​របស់​សង្ឃ​។

Loading...

គួរ​រំលឹក​ថា កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ អាជ្ញាធរ​រាជធានី​ភ្នំពេញ រួម​ជាមួយ​គណៈសង្ឃ នៃ​មន្ទីរ​ធម្មការ និង​សាសនា និង​អាជ្ញាធរ​ពាក់ព័ន្ធ ជា​ច្រើន​នាក់ បាន​ចុះ​ទៅ​ដល់ទី​តាំង​វត្ត​ច្បារ​អំពៅ ជួប​ជាមួយ​ព្រះ​ចៅអធិការ​វត្ត​ខាងលើ ដើម្បី​ជជែក​វែកញែក​អំពី​បញ្ហា​ដែល​ចៅអធិការ​រូប​នេះ​បាន​បង្ហោះ​វី​ដេ​អូ នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម មាន​សង្ឃដីកា​អំពី​បញ្ហា​ប្រទេស​ជាតិ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មជ្ឈដ្ឋាន ខាងក្រៅ​មានការ​យល់​ច្រឡំ​។

ការ​ជជែក​វែក​ញ៉ែ​ក​គ្នា​នោះ គឺ​តម្រូវ​ឲ្យ​ចៅអធិការ​វត្ត​បញ្ឈប់​ការ Live វី​ដេ​អូ​មាន​សង្ឃដីកា​អំពី​បញ្ហា​ប្រទេស​ជាតិ​តទៅ​ទៀត ប៉ុន្តែ​ក្រោយ​ការ​អប់រំ​បាន​២​ថ្ងៃ ចៅអធិការ​វត្ត​ខាងលើ ក៏​ត្រូវ​បាន​ចាប់​ផ្សឹក​នៅ​យប់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ២០១៩​នេះ​តែ​ម្តង ដោយ​មន្ត្រី​ថ្នាក់ដឹកនាំ​សង្ឃ នៃ​ក្រសួង​ធម្មការ និង​សាសនា រក​ឃើញ​ថា ចៅអធិការ​អង្គ​ខាងលើ គឺ​មាន​កំហុស​ធ្ងន់​ខុស​នឹង​វិន័យ​សង្ឃ​ដែល​មិន​អាច​លើកលែង ឲ្យ​បាន ទើប​សម្រេច​ធ្វើការ​ចាប់​ផ្សឹក​តែ​ម្តង​ទៅ​៕ ដោយ ៖ ម៉​ម លី​ហេង