សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ចំណុច​បឹង​វាល​សំណាប

ខេត្តកណ្តាល ៖ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់​លោក ភឹ​ម ភា​រ៉ា អភិបាល​នៃ​គណៈ​អភិបាល ស្រុក​ល្វាឯម និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក នា​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួម​មាន​៖ មន្ត្រី​ជលផល នគរបាល កងរាជអាវុធហត្ថ បាន​សហការ​គ្នា បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​ត្រង់​ចំណុច​ផ្ទៃ​បឹង​វាល​សំណាប ស្ថិត​ក្នុង​ឃុំ​បា​រុង ស្រុក​ល្វាឯម ខេត្តកណ្តាល​។

Loading...

ជា​លទ្ធផល​នៃ​ការ​ចុះ​បង្ក្រាប​បទល្មើស​ពេញ​មួយ​ថ្ងៃ ខាងលើ កម្លាំង​រឹបអូស​បាន​វត្ថុ​តាង​រួម​មាន​៖ អា​គុយ​ចំនួន​៥​គ្រឿង ដុំ​ឆក់​ចំនួន​៣​គ្រឿង ដង​ឆក់​ចំនួន​៣​គូ ទូក​ស្មាច់​ចំនួន​២​គ្រឿង​។ ចំណែក​ជនល្មើស​ដឹង​មុន​បាន​រត់គេច​ខ្លួន​ចូល​ព្រៃ​បាត់​ស្រមោល​អស់​។ វត្ថុ​តាង​ត្រូវ​មន្ត្រី​ជលផល កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ បើ​តាម​ប្រភព​ព័ត៌មាន​ខ្លះ បាន​លួច​ខ្សឹប​បង្ហើប​ប្រាប់​ថា​ចំណុច​បឹង​វាល​សំណាប​នេះ​គឺជា​បឹង​មាន​ជម្រៅ​ជ្រៅ​មិន​ដែល​រីងស្ងួត​នោះ​ឡើយ ហើយ​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ និង​ជីវចម្រុះ​។

ប៉ុន្តែ​បទល្មើស​នេសាទ​ខុសច្បាប់​ក៏​នៅ​តែ កើត​មាន​ឡើង ច្រើន​គ្រប់​ខួប​គ្រប់​វស្សា​មិន​ថមថយ​នោះ​ទេ​។ ប្រភព​បន្ត​ទៀត​ថា ការ​ដែល​បទល្មើស​ជលផល​មិន​ថមថយ​នេះ គឺ​ប​ណ្ដោ​លម​ក​ពី​ត​មាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ខិលខូច​មួយ​ចំនួន​ជា​អ្នក​កាង​ដែល​ទទួល​បាន​ផលប្រយោជន៍​ពី​បទល្មើស​ទាំងនោះ ហេតុ​ដូច្នេះ​នេះ​ហើយ​ទើប​ការ​បង្ក្រាប​ពុំ​មាន​ប្រសិទ្ធភាព​៕ ដោយ ៖ ស៊ឹ​ម សាន់