ក្រុមហ៊ុន​កូរ៉េ​កិន​ម្សៅដំឡូង​មី​កំពុង​បំពុលបរិស្ថាន ថែម​ទាំង​បង្ហូរទឹក​ស្អុយ​ចូល​បឹង

323

ខេត្តក្រចេះ ៖ ក្រុមហ៊ុន​កូរ៉េ​កិន​ម្សៅដំឡូង​មី កំពុង​តែ​បំពុលបរិស្ថាន​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខណៈ​ដែល​ស្ថានភាព​ការ​ធុំក្លិន​ស្អុយ​ពី​កាក​សំណល់​ដំឡូង​ដែល​បាន ធុំ​ជះ​សាយភាយ​មិន​អាច​ដកដង្ហើម​បាន នៅ​ទាន់​បាន​ធូរស្រាល​ផង​នោះ ស្រាប់តែ​ការ​បំពុលបរិស្ថាន ដោយ​ការ​បង្ហូរ​កាក​សំណល់​ចូល​ក្នុង​ទឹកអូរ​បឹង ព្រែក បាន​កើត​មាន​ឡើង ដែល​ធ្វើ​ឲ្យ​ត្រី​តូច​ធំ​គ្រប់​ប្រភេទ កំពុង​តែ​ពុល​ងាប់​អណ្តែត​ពេញ​ទឹក​បឹង​។ ពលរដ្ឋ​រស់នៅ​ខាងក្រោយ​ក្រុង​ក្រចេះ​បាន​និយាយ​ថា ត្រី​តូច​ធំ​គ្រប់​ប្រភេទ ដែល​រស់នៅ​ក្នុង​ទឹកអូរ បឹង ព្រែក ជាប់​នៅ​តំបន់​ជាប់​ជុំវិញ​ក្រុមហ៊ុន កិន​ម្សៅដំឡូង​មី របស់​ក្រុមហ៊ុន​កូរ៉េ ឈ្មោះ សិង សុង ក្នុង​ក្រុង​ក្រចេះ និង​នៅ​ស្រុក​ចិត្រ​បុរី បាន​ជួប​ស្ថានភាព​ពុល​ងាប់ អណ្តែត​ពេញ​ផ្ទៃ​ទឹក ក្នុង​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​ៗ​នេះ​។

Loading...

ពលរដ្ឋ​ថា ស្ថានភាព​ការងារ​ពុល​ងាប់​របស់​ត្រី​បាន​កើត​មាន​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ​។ ដោយ​ពួក​គាត់​សន្និដ្ឋាន​ថា ការ​ពុល​ងាប់​របស់​ត្រី​នេះ កើត​មាន​ឡើង​ដោយសារ​ការ​ពុល​ពី​ការ បង្ហូរ​កាក​សំណល់​របស់​ក្រុមហ៊ុន​កូរ៉េ​កិន​ម្សៅដំឡូង​មី ដែល​បាន​បង្ហូរ​ចូល​ក្នុង​ដៃ​ព្រែក​អូរ និង បឹង​គឺ​ទឹក​មាន​សភាព​ល្អក់​ខ្មួលខ្មាញ់​ថែម​ទាំង​មាន​ក្លិនស្អុយ​ទៀត​ផង​។ ក្នុង​ស្ថានភាព​ការ​ពុល​បែប​នេះ ពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​សុខភាព​របស់ ពួក​គាត់​ក៏​ដូច​ជា​សត្វពាហនៈ​ដែល​សព្វថ្ងៃ បាន​ពឹងផ្អែក​លើ​ទឹក​បឹង​ទឹក​ព្រែក និង​ទឹកអូរ​។ ពួក​គាត់​បាន​អំពាវ​ឲ្យ​អាជ្ញា​ធរមាន​វិធានការ​ទប់ស្កាត់ និង​ស្តារ​ឡើង​វិញ​។

ការ​ពុល​នេះ ក៏​ត្រូវ​បាន​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ជុំវិញ​រោងចក្រ​កិន​ម្សៅដំឡូង​ដ៏​មួយ នេះ​និយាយ​ថា បាន​កើត​មាន​ឡើង​ក្រោយ​ពី​ក្រុមហ៊ុន​កិន​មន​សៅ​ដំឡូង​បាន​ចាប់ផ្តើម​ដំណើរ ការ​វិញ​កិន​ម្សៅ​ដំ​ឡូ​មី​វិញ​។ កន្លង​មក​ក្រុមហ៊ុន​កិន​ម្សៅដំឡូង​នេះ បាន​ផ្អាក​ដំណើរការ​រយៈពេល​ជា​ច្រើន ខែ​ក្រោយ ពី​ជួប​បញ្ហា​បច្ចេកទេស​គឺ​មាន​ធុំក្លិន​ស្អុយ​យ៉ាង​ខ្លាំង ពី​កាក​សំណល់​ដំឡូង បាន​ជះក្លិន​ស្អុយ ស្ទើរ​គ្រប់​ដណ្តប់​ទូ​ទាំង​ខេត្ត ហើយ​អាជ្ញាធរ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដល់ទី​តាំង​ក្រុមហ៊ុន និង​ស្នើ​ឲ្យ ក្រុមហ៊ុន​ផ្អាក​សកម្មភាព ដើម្បី​កែ​ច្នៃ​ប្រព័ន្ធ​កាក​សំណល់​ឲ្យ​បាន​ត្រឹមត្រូវ​មុន​ចាប់ផ្តើម​ដំណើរការ​វិញ​។

ជាមួយនឹង​ការ​ស្ថានភាព​ការ​ពុល​ត្រី​ក្នុង​ទឹក​បឹង ព្រែក អូរ ដែល​ពលរដ្ឋ​ថា ពុំ​ធ្លាប់​មាន​នេះ ក៏​មានការ​ភ្ញាក់ផ្អើល ធ្វើ​ឲ្យ​មាន​ពលរដ្ឋ​ខ្លះ​បាន​ម្នីម្នា​ទៅ​ដង​ជញ្ជាត់​យក​ត្រី​ទាំងនោះ​យក​មក​ទទួលទាន​។ ជាមួយ​គ្នា​នោះ​ដែរ អាជ្ញាធរ​ជំនាញ​ក្រុង​ក្រចេះ ក៏​បាន​ចុះ​ទៅ​ពិនិត្យ​មើល និង​បាន ហាមប្រាម​ពលរដ្ឋ​មិន​ឲ្យ​យក​ត្រី​ពុល​ទាំងនោះ​មក​ទទួលទាន​នោះ​ទេ ដោយ​ខ្លាច​ប៉ះពាល់​ដល់ សុខភាព​របស់​ពួក​គាត់​។ អភិបាលរង​ក្រុង​ក្រចេះ លោក សេង ភី​ណា ដែល​បាន​ចុះ​ទៅ​ពិនិត្យ​មើល ស្ថានភាព​ពុល​របស់​ត្រី​ដែល​អណ្តែត​ងាប់​ពេញ​ក្នុង​ទឹក​បឹង​នៅ​ខាងក្រោយ​ក្រចេះ បាន​អះអាង​ប្រាប់​ពលរដ្ឋ​ថា អាជ្ញាធរ និង​យក​ទឹក​នេះ​ទៅ​ធ្វើការ​ពិសោធន៍​ដើម្បី​រក​ពី​មូលហេតុ បណ្តាល​ឲ្យ​ពុល​៕ ដោយ ៖ ប៊ុ​ន លី​ន​ណា