នគរបាល​ចុះ​វាស់វែង​គ្រោះថ្នាក់​ចរាចរ ប្រទះ​ជនជាតិ​ចិន​ជួញ​គ្រឿងញៀន

173

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រាយ​ការ​បឋម​បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលា​ម៉ោង​៣ និង​៤៥​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន​៥​នាក់​។ ក្នុង​នោះ​មាន ១.​ឈ្មោះ XI QINGGEN ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន ២.​ឈ្មោះ CHEN YI ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន ៣.​ឈ្មោះ HU CHENGXIANG ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន ៤.​ឈ្មោះ Yang Ke ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន និង​៥.​ឈ្មោះ Hai Liang ភេទ​ប្រុស អាយ​៤០​ឆ្នាំ ជនជាតិ​ចិន​។

Loading...

វត្ថុ​តាង​ចាប់​យក​រួម​មាន ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១៥៦​កញ្ចប់ ( ៨​កញ្ចប់​ធំ និង​១៤៨​កញ្ចប់​តូច​), ទូរស័ព្ទ​០៣​គ្រឿង រថយន្ត​០១​គ្រឿង​, ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន ០២​គ្រឿង​, សម្ភារ​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​។ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​វេ​លោ​ម៉ោង​ទៀប​ភ្លឺ យប់​ថ្ងៃ​២១ កុម្ភៈ នោះ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ករណី គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង រវាង​រថយន្ត​ធុន​តូច​ប៉ះ​គ្នា​ជាមួយ​រថយន្ត​ធុន​ធំ ដែល​កំពុង​ចត​លើ​ចិញ្ចើម​ផ្លូវជាតិ លេខ​៤ ត្រង់​ចំណុច​ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

ខណៈ​ពេល​សមត្ថកិច្ច​កំពុងធ្វើការ​វាស់វែង នៅ​កន្លែង​កើតហេតុ ស្រាប់តែ​មាន​ជនជាតិ​ចិន ចំនួន​៣​នាក់ ក្នុង​នោះ​មាន​ម្នាក់​កាន់​ថង់​យូរ​ដាក់​របស់​អ្វីមួយ និង​បាន​ចេញពី​ក្នុង​រថយន្ត​ដែល​គ្រោះថ្នាក់​នោះ ហើយ​បាន​ដើរទៅ​ឆ្ងាយ​។ ឃើញ​ដូច្នោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ មានការ​សង្ស័យ​ក៏​បាន​ដើរ​តាម​ពីក្រោយ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ទម្លាក់​ថង់​នោះ​ចោល ហើយ​ព្យាយាម​រត់គេច​ខ្លួន ។ ភ្លាម​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដេញ​តាម​ពីក្រោយ និង​បាន​ទូរស័ព្ទ​រាយការណ៍​ជូន​លោកស្នងការ ជា​បន្ទាន់ ក្នុង​គោលបំណង​ដើម្បី​សុំ​កម្លាំង​ទៅ​អន្តរាគមន៍ តែ​ក៏​ត្រូវ​ចាប់​បាន​ជនសង្ស័យ និង​ដកហូត​បាន​ថ្នាំ​ញៀន ចំនួន​៨​កញ្ចប់​ធំ ចំណែក​បក្ខពួក​២​នាក់​ទៀត បាន​រត់គេច​ខ្លួន​ចូល​ព្រៃ​បាត់​។

មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​មាន រថយន្ត​១​គ្រឿង​ទៀត​មក​ដល់​កន្លែង​កើតហេតុ​ដែរ សង្ស័យ​ពួក​គេ​ទៅ​ជួយ​រំដោះ​គ្នា ដែល​ក្នុង​រថយន្ត​នោះ​មាន គ្នា​៣​នាក់ និង​បើក​យ៉ាង​លឿន​សំដៅ​ទៅ​ក្រុងព្រះសីហនុ ទោះបី​កម្លាំង​អធិការដ្ឋាន​គ​របាល​ស្រុក​ព្រៃ​នប់ ដាក់​បា​រ៉ា​ស់​ស្ទាក់​ក៏​មិន​ព្រម​ឈប់​។ តែ​ទោះជា​យ៉ាង​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​ស្រុក​ព្រៃ​នប់​ដេញ​តាម ពីក្រោយ​ជាប់ លុះដល់​ពាក់​កណ្តាលផ្លូវ រថយន្ត​១​គ្រឿង​នោះ​បាន​ឈប់​ដាក់​បក្ខពួក​២​នាក់ ដែល​រត់​ចូល​ព្រៃ រួច​បាន​បើក​បន្តដំណើរ​យ៉ាង​លៀន​ទៅ​មុខ​។

ពេល​នោះ​តែ​ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​ស្នងការ​ដ្នា​ន​នគរបាល​ខេត្ត ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ចេញ​បង្ក្រាប និង​ឈាន​ដល់​ការ​ចាប់ខ្លួន​សង្ស័យ ទាំង​៥​នាក់ នៅ​ចំណុច​ជិត​វត្ត​ស្មាច​ដែង ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ និង​ដកហូត​ថ្នាំ​ញៀន​ចំនួន​១៦​កញ្ចប់ ដូច​បាន​រៀបរាប់​ខាងលើ​នេះ​។ ក្រោយ​ពី​ចាប់ខ្លួន​ជនសង្ស័យ ត្រូវ​បាន​ការិយាល័យ​ជំនាញ​ធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់