ប្រធាន​គម្រោងបោសសម្អាត​មីនម្នាក់ គ្រោះថ្នាក់​ដោយសារ ផ្ទុះ​ឌុ​យ​ក្បាល​សាក​ថ្ម​ទូរស័ព្ទ

300

រាជធានី​ភ្នំពេញ ៖ យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ឯកឧត្តម ហេង រតនា អគ្គនាយក​នាយ​ក ម​ជ្ឈ​ម​ណ្ឌ ល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ហៅ​កាត់​ថា ស៊ី​ម៉ាក់ (CMAC)​។ បាន​សម្ដែង​នូវ​ការ​សោកស្តាយ​ចំពោះ លោក សោម សុ​ជាតិ ដែល​ជា​ប្រធាន​គម្រោង បោសសម្អាត​មីន និង​ជួយ​សង្គ្រោះ​ជន​ពិការ ដោយសារ​មីន នៅ​ខេត្តបាត់ដំបង ដែល​ត្រូវ​រង​របួស​ពិការ​ប្រអប់ដៃ​ធ្វេ​ង (​ដល់​កដៃ​) ដោយសារ​ការ​ផ្ទុះ​ឌុ​យ​សាក​ទូរ​សព្ទ័ ជា​ទូរ​សព្ទ័​ប្រភេទ IPhone​។

Loading...

ឯកឧត្តម ហេង រតនា បាន​បន្ថែម​ថា នេះ​គឺ​រឿង​មិន​គួរ​ឲ្យ​ជឿ​ទាល់តែ​សោះ ព្រោះ​កម្លាំង​ផ្ទុះ​ខ្លាំង​បង្ក​កម្ទេច​ប្រអប់ដៃ​ទាំងមូល របួស​ខ្លួន និង​ក​ផង​ដែរ​។ លោក សុ​ជាតិ ជា​មនុស្ស​ខិតខំ​បំពេញភារកិច្ច​ណាស់​ជា​ពិសេស​ការងារ​ប្រ​តិ​ប​តិ្ត​ការ ដែល​បាន​ឡើង​ឋានៈ​ជា​បន្តបន្ទាប់ តាំងពី​ជា​អ្នក​ដោះ​មីន ទៅ​ជា​ប្រធាន​ការិយាល័យ​ប្រ​តិ​ប​តិ្ត​ការ ទៅ​ជា​អនុប្រធាន​កងឯកភាព និង​ក្លាយជា​ប្រធាន​គម្រោង​នេះ​ដែល​មាន​កម្លាំង​ប្រ​តិ​ប​តិ្ត​ការ​ជាង​៥០០​នាក់​។

ឯកឧត្តម ហេង រតនា សូម​សម្ដែង​ការ​សោកស្តាយ​ចំពោះ​ពិការ​ភាព​នេះ ដោយ​សូម​ជូនព​ឲ្យ​ឆាប់​ជា សះស្បើយ​ពីរ​បួស​នេះ និង​ចង់​ចែករំលែក​ក្រើនរំលឹក​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទាំងអស់​គ្នា សុំ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ចំពោះ​បញ្ហា​នេះ​ផង​ដែរ​៕