អាជ្ញាធរ​ខេត្ត​បំភ្លឺ​ក្រោយ​ពី​ការ​រិះគន់ ចាក់​គ្រួ​ស​ក្រហម​លើ​ផ្លូវ​កៅស៊ូ

456

ខេត្តសៀមរាប ៖ បច្ចេកទេស​ស្ទើរភ្លើង​របស់​ក្រុមហ៊ុន​ធ្វើ​ផ្លូវ ដោយ​ទទួល​បាន​ពី​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ និង​តាម​បណ្តាញ​ព័ត៌មាន​សង្គម ដល់​ក្រុម​មន្ត្រី​បច្ចេកទេស​ខេត្តសៀមរាប ដោយ​បាន​លើក​ឡើង​ថា តើ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​មួយ​នេះ បាន​ទទួល​បច្ចេកទេស​ពី​ខាង​ណា បានជា​ធ្វើ​ផ្លូវ​ដោយ​ចាក់​ដី​គ្រួ​ស​ក្រហម​លើ ផ្លូវ​ចាក់​ក្រាល​កៅស៊ូ​បេ​ទី​ម ដ៏​ល្អ​ស្អាត​ដែល​ទើបបាន​ធ្វើការ​ជួសជុល​រួច បាន​បង្ក​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​បើកបរ​ម៉ូតូ​រអិល និង​ដី​ហុយ​ទ្រលោម ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាង​ខ្លាំង ចំពោះ​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​នៅ​តំបន់​អង្គរ និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ និង​ប្រកប​មុខរបរ​គូ​រូបគំនូ​ទៀត​ផង​។

Loading...

ដោយ​ទទួល​នូវ​ការ​រិះគន់​នេះ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ធ្វើការ​ពិនិត្យ​អំពី​ស្ថានភាព​ផ្លូវ ពី​ចំណុច​វត្ត​ពោធិ​វង្ស រហូត ដល់​ផ្លូវបំបែក​បញ្ជ​ពិនិត្យ​ប័ណ្ណ​ចូល​តំបន់​អង្គរ (​កំណាត់​ផ្លូវ​កូ​ម៉ៃ​) ព្រមទាំង​បាន​ធ្វើការ​សួ​នាំ មេការ​ក្រុមហ៊ុន ម៉ៅ​ការ​ធ្វើ​ផ្លូវ​ពី​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​យក​ដី​ចាក់​លើ​ផ្លូវ​កៅស៊ូ ដែល​ជា​ប្រភេទ​ដី​គ្រួ​ស​ក្រហម ដើម្បី​ចាក់​បំពេញ​ចិញ្ចើម​ផ្លូវ​ទាំង​សង្ខាង ដើម្បី​កុំ​ឲ្យ​ទឹក​ហូរ​ច្រោះ​នៅ​រដូវវស្សា ដែល​មាន​ប្រវែង​ប្រមាណ ជាង​១​គីឡូម៉ែត្រ​។

ក្នុង​នោះ​ដែរ​ប្អូនស្រី និង​បងប្រុស​ជា​ម្ចាស់​ទីកន្លែង​គូររូប​គំនូរ ក៏​បាន​បញ្ជាក់​ឲ្យ​អ្នក​សារព័ត៌មាន យើង​ដឹង​ថា ពួក​គាត់​មានចិត្ត​ត្រេកអរ ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ធ្វើ​ឲ្យ កំណាត់​ផ្លូវ​កូ​ម៉ៃ​នេះ មាន​សោភ័ណ​ភាព​ស្រស់​ស្អាត ដោយ​ចាក់​ក្រាល​កៅស៊ូ​បេ​ទី​ម និង​ជួយ សម្រួល​ផ្លូវ​ដល់ ភ្ញៀវ​ទេសចរណ៍​ចេញចូល​ទៅ​តំបន់​អង្គរ ជា​ពិសេស​បាន​ចូល​មក​ជាវ​នូវ រូប​ផ្ទាំងគំនូរ​របស់​ពួក​គាត់​បានជា​ប្រចាំ​ថ្ងៃ ផង​ដែរ​។

តែ​អនិច្ចា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ក្រុមហ៊ុន​ម៉ៅ​ការ​ធ្វើ​ផ្លូវ​បាន​ដឹក​ដី​គ្រួ​ស​ក្រហម យក​មក​ចាក់បំពេញ​តាម​ចិញ្ចើម​ផ្លូវ​សង្ខាង ហើយ​បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ ធ្វើ​ឲ្យ​ដី​រាយ​ពាសពេញ​លើ​ផ្លូវ កៅស៊ូ ដែល​មាន​ពណ៌​ខ្មៅ​ក្លាយទៅជា​ផ្លូវ​ដី​(​ស​)​ទៅ​វិញ​ធ្វើ​ឲ្យ​ហុយធូលី មក​ប៉ះពាល់​ផ្ទាំងគំនូរ​របស់​ពួក​គាត់ ហើយ​ជាង​អ្នក​គូររូប​ដោយ​ទ្រាំ​នឹង​ភាព​ហ៊ុយ​ប្រចាំ​ថ្ងៃ​មិន​បាន​ក៏​បាន​អាក់​ខានមិនបាន​មក​គូររូប ដោយ​ដី​ហុយ​មក​ប្រឡាក់​នៅ​ពេល​គូររូប ហើយ​ភ្ញៀវ​ក៏​មិន​បាន​ចូល​មក​ទិញ​ដូច​មុន​ៗ​នោះ​ឡើយ ។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សភាពការណ៍​ជាក់ស្តែង​ចំពោះ​មុខ លោក​អភិបាលខេត្ត បាន​សុំ​ឲ្យ​រថយន្ត​ពន្លត់អគ្គីភ័យ របស់​ស្នងការ​នគរបាល​ខេត្តសៀមរាប ចំនួន​០៧​គ្រឿង ក្រោយ​ពី​ពេល​បើក​សមយុទ្ធ​ក្នុង​ទិវា​ជាតិ​បង្កា និង ពន្លត់អគ្គីភ័យ នា​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​មាន​កិច្ចសហការ​ជាមួយ​រថយន្ត​ទឹក អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ធ្វើការ​បាត់​ទឹក​សម្អាត​នៅ​តាម​ដងផ្លូវ​កូ​ម៉ៃ​នេះ ឲ្យ​មាន​សោភ័ណ​ភាព​ដូច​ដើម​ឡើង​វិញ​។

ចំពោះ​បញ្ហា​នេះ​អាជ្ញាធរ ខេត្ត ក៏​ដូច​អាជ្ញាធរ​ជាតិ​អប្សរា ក៏​សុំ​ធ្វើការ​បកស្រាយ​ជូន​មហាជន និង​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​ថា សូមកុំ​មានការ​យល់​ច្រឡំ វា​មិនមែន​ដូច​ការ​បង្ហោះ ឬ​ការ​លើក​ឡើង​នោះ​ឡើយ ដែល​ថា​មន្ត្រី​បច្ចេកទេស​ធ្វើ​ផ្លូវ ចាក់​ដីក្រហម​លើ​ផ្លូវ​កៅស៊ូ បង្ក​ឲ្យ​ពិបាក​ដល់​ការ​អ្នក​ធ្វើ​ដំណើរ​សំខាន់​ភ្ញៀវ​ទេសចរណ៍​។ ម្យ៉ាងទៀត​កំណាត់​ផ្លូវ មួយ​ខ្សែ​នេះ បាន​ផ្អាក​ធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន​សិន និង​កុំ​យល់​ច្រឡំ​បន្ត​ថា​ការ​បិទផ្លូវ​នេះ ដើម្បី​គោលបំណង​ផ្សេង​ពី​នេះ នៅ​ពេល​លាង​បោសសម្អាត​រួចរាល់ និង បើក​ឲ្យ​ដំណើរ​ធ្វើ​ចរាចរណ៍​ជា​ធម្មតា​ឡើង​វិញ​៕ ដោយ ៖ ច័ន្ទ រស្មី