សម្រេច​ឃុំខ្លួន​ជនជាតិ​អូស្ត្រាលី​ម្នាក់ ចោទ​ពី​បទ​ធ្វើ​ឱ្យ​ខូច​ដោយ​ចេតនា

234

ខេត្តសៀមរាប ៖ លោក អ៊ុំ ចាន់​ថុ​ល ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ចេញ​ដីកា បុរស ជនជាតិ​អូស្ត្រាលី សញ្ជាតិ​អៀ​កឡង់​ម្នាក់ ចោទ​ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ ដោយ​ចេតនា ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ខេត្តសៀមរាប ដោយ​ចោទប្រកាន់​ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​អន្តរ​ប្រវេសន៍​បាន​ឃាត់ខ្លួន ជនសង្ស័យ ជា​ជនជាតិ​អូស្ត្រាលី សញ្ជាតិ​អៀ​កឡង់​ម្នាក់ បាន​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ក្នុងផ្ទះ​សំណាក់ ហ្កា ប៊ី​ស៍​។

Loading...

ខណៈ​ជនសង្ស័យ មាន​វិបត្តិ​ផ្លូវចិត្ត​ខឹង​ប្រពន្ធ និង​ម្តាយ​របស់​ខ្លួន​ទើប​បង្ខំ​ឱ្យ​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​បន្ទប់ដេក​របស់​ខ្លួន ក្នុងផ្ទះ​សំណាក់​ដែល​ខ្លួន​ជួល ព្រមទាំង​មានការ​ប្រើប្រាស់​គ្រឿងញៀន​ទៀត​ផង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ដល់​កំពុង​ដេក និង​ដល់​សមត្ថកិច្ច ប៉ុន្តែ​សំណាងល្អ​មិន​រាលដាល​ដល់​ផ្ទះសំណាក់​ទាំងមូល កុំ​បាន​កម្លាំង​ជំនាញ​ជួយ​ពន្លត់​ទាន់​កុំ​អី​ឆេះ​ម៉ត់ ហើយ​សង​គេ​ទៀត​។

លោក​ឧត្តមសេនីយ៍ត្រី ជា គឹ​ម​សាន្ត ស្នង ការ​រង ទទួល​ផែន​អន្តោប្រវេសន៍​ខេត្ត បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ចុះ​ឃាត់ខ្លួន បាន​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ក្នុងផ្ទះ​សំណាក់ ហ្កា​ប៊ី​ស៍ ខណៈ​ជនសង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត ខឹង​ប្រពន្ធ និង​ម្តាយ​របស់​ខ្លួន ទើប បង្ខំ​ឱ្យ​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ ក្នុង​បន្ទប់ដេក​របស់​ខ្លួន​ក្នុងផ្ទះ​សំណាក់​ដែល​ខ្លួន​ជួល ព្រមទាំង​មានការ​ប្រើប្រាស់ គ្រឿងញៀន​ទៀត​ផង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កំពុង​ដេក និង​ដល់​សមត្ថកិច្ច​។ ប៉ុន្តែ​សំណាងល្អ​មិន​រាលដាល ដល់​ផ្ទះសំណាក់​ទាំងមូល កុំ​បាន​កម្លាំង​ជំនាញ​ជួយ​ពន្លត់​ទាន់​កុំ​អី​ឆេះ​ម៉ត់ ហើយ​សង​គេ​ទៀត​។

លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ SIMMS DAMON WALTER NELSON ភេទ​ប្រុស កើត​ថ្ងៃ​ទី​២៥ កញ្ញា ១៩៨០ ជនជាតិ​អូស្ត្រាលី សញ្ជាតិ​អៀ​កឡង់ កាន់​លិខិតឆ្លងដែន​លេខ PV១៧០៤៩៣៤ មុខរបរ អ្នកគ្រប់គ្រង​ផ្ទះសំណាក់​ហ្កា​ប៊ី​ស៍ យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ចាត់ការ​បន្ត​តាម​នីតិវិធី​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​លោក អ៊ុំ ចាន់​ថុ​ល ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តសៀមរាប​ដោយ​ចោទប្រកាន់​ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​៕ ដោយ ៖ ច័ន្ទ រស្មី