ក​សិន្ធុ​ប្រាសាទអង្គរវត្ត កំពុង​បញ្ចូល​ទឹក​ឱ្យ​បាន​ច្រើន

181

ខេត្តសៀមរាប ៖ ទឹក​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​កិច្ចការ​អភិរក្ស​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ បើ​ទោះបីជា​អាច​ប្រឈម នឹង​ការ​ខ្វះខាត​ទឹក​ដោយ​កត្តា​អាកាសធាតុ​ក្តៅ​ខ្លាំង អាជ្ញាធរ​ជាតិ​អប្សរា នឹង​ត្រូវ​រក្សា​ទឹក​ឱ្យ​មាន​គ្រប់គ្រាន់ ក្នុង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​។

Loading...

ក្នុង​ការ​អនុវត្ត​ការងារ​នេះ អាជ្ញាធរ​ជាតិ អប្សរា​កំពុង​ប្រមូល​ទឹក​ដែល​ហូរ​បន្តិចបន្តួច​បញ្ចូល​ក្នុង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត ដើម្បី​ធានា ឱ្យ​បរិមាណ​ទឹក​គ្រប់គ្រាន់​ក្នុង​ការ​រក្សា​លំនឹង​ប្រាសាទ ក៏​ដូច​ជា​សោភ័ណ​ភាព​ប្រាសាទអង្គរវត្ត​។ សូម​បញ្ជាក់​ថា ទឹក​នៅ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ស្ថិត​ក្នុង​កម្រិត​ទាប ជាង​ឆ្នាំ​មុន​ៗ​ដោយ​កត្តា​អាកាសធាតុ និង​ការ​ចែកចាយ ទឹក​ដើម្បី​សង្គ្រោះ​ស្រែប្រាំង​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

ដូច្នេះ​អាជ្ញាធរ​ជាតិ​អប្សរា សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​នៅ​តាម​បណ្តោយ​ស្ទឹង​សៀមរាប ក៏​ដូច​នៅ​ក្នុង​តំបន់ រមណីយដ្ឋាន​អង្គរ មេត្តា​ប្រើ​ទឹក​ដោយ​មានការ​ប្រុង​ប្រយ័ត្ន និង​សន្សំ​សំចៃ​៕ ដោយ ៖ ច័ន្ទ រស្មី