ក្រុម​បវរ​កញ្ញាឯក​ភព​ផែនដី​អន្តរជាតិ បាន​មក​ដល់​ខេត្តសៀមរាប​ហើយ

108

ខេត្តសៀមរាប ៖ ក្រុម​បវរ​កញ្ញាឯក​ភព​ផែនដី​អន្តរជាតិ ដែល​មក​ពី​៦០​ប្រទេស នៅ​លើ​ពិភពលោក បាន​មក​ដល់​ទឹកដី​នៃ​ខេត្តសៀមរាប​ហើយ​នា​ថ្ងៃ​ទី​២៤ ខែ​កម្ភៈ ឆ្នាំ​២០១៩​នេះ ក្រោម​ការ​រៀបចំ និង ដឹកនាំ​ដោយ​លោកស្រី ម៉ឹ​ន ហា​លី​ម៉ាស អគ្គ​នាយិកា​ក្រុមហ៊ុន Miss Planet International ដែល​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​, ក្រសួងទេសចរណ៍ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

Loading...

តាម​កម្មវិធី​ដែល​បាន​គ្រោងទុក ពេល​មក​ដល់​ខេត្តសៀមរាប​ក្រុម​បវរកញ្ញា បាន​ចូលរួម ដាំ​កូន​ឈើ​ទុកជា​អនុស្សាវរីយ៍​នៅ​បរិវេណ​វិទ្យាល័យ​សម្តេចឪ ក្នុង​ក្រុង​សៀមរាប ដែល​សម្តែង​ពី​អត្ថន័យ នៃ​ការ​ស្រឡាញ់​បរិស្ថាន​ផង​ដែរ​។ តា​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ របស់​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹង​ថា ក្រុម​បវរ​កញ្ញាឯក មក​ប្រទេស​កម្ពុជា គឺ​ដើម្បី​ចូលរួម​ការ​ប្រកួត​បវរ​កញ្ញាឯក​ភព​ផែនដី​អន្តរជាតិ​លើក​ទី១ ឆ្នាំ​២០១៩។

ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៩​ខាង​មុខ ហើយ​ក្រសួងទេសចរណ៍ ក៏​បាន​រំពឹង​យ៉ាង មុតមាំ​ថា តាម​រយៈ​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​បវរ​កញ្ញាឯក​ភព​ផែនដី​នេះ នឹង​បាន​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​ដល់ អន្តរជាតិ អំពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា និង​សក្តានុពល​ជា​ច្រើន​ទៀត​ដែល​កម្ពុជា​មាន​៕ ដោយ ៖ ច័ន្ទ រស្មី