ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រី​នគរបាល​ជាតិ

175

ខេត្តតាកែវ ៖ នៅ​រសៀល​ថ្ងៃ​សុក្រ ១០​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ មាន​រៀបចំ​ពិធី បិទ​សន្និបាត​បូក​សរុប វាយតម្លៃ​សភាពការណ៍ និង​លទ្ធផល​កិច្ច​ប្រតិបត្តិការ​ឆ្នាំ​២០១៨ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​ផ្សព្វផ្សាយ​ទិស​ដៅ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ក្រសួងមហាផ្ទៃ​ឆ្នាំ​២០១៩ និង​មាន​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រី​នគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ផង​ដែរ​។

Loading...

ពិធី​នេះ​ស្ថិត​ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹ​ម​ខឿន អគ្គស្នងការ​រង​នគរបាល​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ នាយ​ឧត្តមសេនីយ៍ សន្តិ​ប​ណ្តិ​ត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក អ៊ូច ភា អភិបាលខេត្ត ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​៖ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត លោក​ឧត្ដមសេនីយ៍ វរសេនីយ៍ ប្រតិភូ​អមដំណើរ លោក​ប្រធាន​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​ប្រធាន​ពន្ធនាគារ​ខេត្ត លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត លោក​មេបញ្ជាការ​រង តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត។

លោក លោកស្រី​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជា​ស្នងការ​រង លោកនាយ នាយ​រង​ការិយាល័យ​ជំនាញ ទាំង​៣២ លោក​មេបញ្ជាការ មេបញ្ជាការ​រង វរ​សេនា​តូច​ការពារ​ព្រំដែន​គោ​គ​លេខ​៦០៣ លោក​អធិការ អធិការរង លោកនាយ​ប៉ុស្តិ៍​ច្រក​ទ្វា​ទ្វេភាគី​កំពង់​ក្រសាំង លោកនាយ​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​-​សង្កាត់​ទាំង​១០០​ប៉ុស្តិ៍ នៅ​ក្នុង​ពិធី​នេះ​ដែរ​ក៏​មាន​បំពាក់ ឋានន្តរស័ក្តិ​ជូន​មន្ត្រី​នគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ រួម​មាន​៖ ថ្នាក់​ឧត្ត​សេនីយ៍​ត្រី ០១​នាក់​,​ថ្នាក់​វរសេនីយ៍ឯក ចំនួន ០៨​នាក់​,​ថ្នាក់​វរសេនីយ៍ទោ ចំនួន ៦០​នាក់​,​ថ្នាក់​វរសេនីយ៍ត្រី ចំនួន ៨៧​នាក់​,​ថ្នាក់​អនុសេនីយ៍ឯក ០១​នាក់​។

ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង ចំនួន ១៤​នាក់ មាន​ថ្នាក់​ស្នងការ​រង នាយ នាយ​រង​ការិយាល័យ អធិការ នៃ​អធិការដ្ឋាន​ក្រុង​ដូន​កែវ និង​អធិការរង ព្រមទាំង​ប្រគល់​ប័ណ្ណសរសើរ​ដល់​អង្គភាព​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផង​ដែរ​។ ពិធី​នេះ​ក៏​បាន​ធ្វើការ​ផ្លាស់​ប្តូរ ភារកិច្ច​ដោយ​លោក​វរៈ​សេនី​ឯក ឆាយ សា​វុ​ធ ពី​អធិការ​នគរបាល​ក្រុង​ដូន​កែវ មក​ជា​ស្នងការ​ង​នគរបាល​ខេត្ត ហើយ​លោក​វរ​សេនី​ទោ ឥន មណ្ឌល ពី​អធិការ​ង​នគរបាល​ក្រុង​ដូន​កែវ ឡើងជា​អធិការ​នគរបាល​ក្រុង​ដូន​កែវ​៕ ដោយ ៖ សេង សុធា