អ្នក​ភូមិ​ប្តឹង​អាជ្ញាធរ​ចុះ​បិទ សិប្បកម្ម​ផលិត​ទឹក​ក TOP ICE ទាំង​យប់

178

រាជធានី​ភ្នំពេញ ៖ សិប្បកម្ម​ផលិត​ទឹកកក​ដើម និង​ទឹកកក​អនាម័យ​មួយ​កន្លែង បាន​ធ្លាយ​សាយភាយ ជាតិ​អាម៉ូញ៉ាក់​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អ្នក​រស់នៅ​ជិតខាង ហើយ​នាំ​គ្នា​ប្តឹង​អាជ្ញាធរ​ចុះ​ទៅ​បិទ​ទាំង​យប់​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញា​ល់​ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់ ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​សិប្បកម្ម​ផលិត​ទឹក​ក TOP ICE ស្ថិត​នៅ​តាម​ផ្លូវ​លេខ​១៩៧២ ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

Loading...

តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៤​រសៀល ថ្ងៃ​ទី​០៦ ខែមីនា ស្រាប់តែ​ជាតិ​អាម៉ូញ៉ាក់ បាន​សាយភាយ​ចេញពី​សិប្បកម្ម​ផលិត​ទឹកកក​ខាងលើ បង្ក​ឲ្យ​អ្នក​ក្បែរ​ខាង​ពិបាក​រស់នៅ​ហើយ​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា សិប្បកម្ម​នេះ​បាន​ធ្លាយ​ជាតិ​អាម៉ូញ៉ាក់​ជា​បន្តបន្ទាប់​ជា​ច្រើន​ដង​មក​ហើយ បង្ក​ការ​ប៉ះពាល់​ដល់​អ្នក ជិតខាង​ជា​ខ្លាំង​។ តាម​លោក ជុំ សា​រ៉ា​យ ចៅសង្កាត់​ភ្នំពេញ​ថ្មី បាន​ឲ្យ​ដឹង​ថា នៅ​ដើមខែ​មីនា​នេះ សិប្បកម្ម​ផលិត​ទឹកកក TOP ICE បាន​ធ្លាយ​ជាតិ​អាម៉ូញ៉ាក់​ចំនួន​៣​ដង​មក​ហើយ​។

បន្ទាប់​ពី​មានការ​ធ្លាយ​ជាតិ​អាម៉ូញ៉ាក់ នៅ​វេលា​ម៉ោង​ប្រមាណ​៧​យប់ លោក ឆាយ វាសនា នាយក​រដ្ឋបាល​ខណ្ឌ​សែន​សុខ រួម​ទាំង​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​សង្កាត់ និង​សមត្ថកិច្ច​ក៏​បាន ចុះ​ទៅ​ពិនិត្យ​ទីតាំង​ដើម្បី​សាកសួរ​។ តាម​មេការ​សិប្បកម្ម​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​សាយភាយ ជាតិ​អាម៉ូញ៉ាក់​ដោយសារ​តែ​ម៉ាស៊ីន​ចង្វាក់​ផលិតកម្ម​ខូច​ហើយ​ជាង​ដោះ​ធ្វើ​ហើយ​ជាតិ​អាម៉ូញ៉ាក់​ដែល​នៅ​សេសសល់​បាន​សាយភាយ​។

ទោះបី​យ៉ាងណា​នេះ​ជា​ការ​ដោះ​តែ​ប៉ុណ្ណោះ​។ នៅ​យប់​នោះ​អាជ្ញាធរ ក៏​បាន​ធ្វើ​កំណត់ហេតុ​បិទ​សិប្បកម្ម​ស​ណ្តោះ​អាសន្ន​រង់ចាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ​ច្បាប់​អនុញ្ញាត​នៅ​ថ្ងៃ​ទី​០៧ ខែមីនា​៕ ដោយ ៖ ម៉េ​ង ធា