ចាប់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ រឹបអូស​ថ្នាំ​ញៀន​បាន​មួយ​ចំនួន​ធំ

114

ខេត្តស្ទឹងត្រែង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ដឹកនាំ​ដោយ​លោក ដួង វិចិត្រ មេបញ្ជាការ​រង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន និង​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ កាលពី​វេលា​ម៉ោង​៣ និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​៧ មីនា ២០១៩ នៅ​ផ្លូវបំបែក​ចូល​ទៅ​វ៉ើ​នខា​ម ចំណុច​ស្ពាន​ទី​២ ស្ថិត​ក្នុងភូមិ​ខាំ​ផា​ន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង​។

Loading...

ស្ថិត​ក្រោម​ករណី​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា​វត្ថុ​តាង​ដែល​រឹបអូស​បាន​មាន​កម្រិត​ប៉ុន្មាន​នៅឡើយ​ទេ ដោយ​មានការ​ចូលរួម​ត្រួតពិនិត្យ​ដោយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​នា​រសៀល​នេះ​ដែរ​៕ ដោយ ៖ រ៉ូ សាលី