ការ​ប្រមូល​ផល​បង្គា និង​ក្តាម​នៅ​ទីតាំង​ចិញ្ចឹម​បែប​ធម្មជាតិ​មួយ​កន្លែង

217

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៩​នេះ ឯកឧត្តម យន្ត មីន អភិបាលខេត្ត ព្រះ​សីហ​នុ អមដំណើរ​ដោយ​លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ចុះ​ពិនិត្យ ការ​ប្រមូល​ផល​បង្គា និង​ក្តាម​នៅ​ទីតាំង​ចិញ្ចឹម​បែប​វារីវប្បកម្ម (​បែប​ធម្មជាតិ​) មួយ​កន្លែង​របស់​ក្រុមហ៊ុន ហេង ហេង អភិវឌ្ឍន៍ ស្ថិត​ក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

Loading...

កន្លែង​ចិញ្ចឹម​បង្គា និង​ក្តាម​នេះ មាន​ទំហំ​៤៩​ហិ​កតា បច្ចុប្បន្ន​កំពុង​ចាប់ផ្តើម​ប្រមូល​ទិន្នផល​លក់​ទៅ​កាន់​ទីផ្សារ ជា​បណ្តើ​រហើយ​។ ឯកឧត្តម​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​សម្តែង​នូវ​ការ​រីករាយ​ចំពោះ​លទ្ធផល ពី​ការ​ចិញ្ចឹម​នេះ និង​បាន​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ក៏​ដូច​ជា​វិស័យ​ឯកជន​នានា ចូលរួម​ចិញ្ចឹម​បែប​វារីវប្បកម្ម​នេះ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត ដើម្បី​បំពេញតម្រូវការ​ម្ហូបអាហារ​ក្នុង​ទីផ្សារ ខេត្ត​ព្រះ​សីហ​នុ​៕ ដោយ ៖ ហ៊ុយ ចាន់​ធួន