ចែក​ម៉ូតូ​កង់​បី​១០០​គ្រឿង ដល់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​១២

185

រាជធានី​ភ្នំពេញ ៖ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ទីបញ្ជាការដ្ឋាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០១៩ បាន​បង្ហោះ​ជា​សាធារណៈ នៅ​សកម្មភាព នៃ​ការ​បែងចែក​ម៉ូតូ​កង់​បី​ចំនួន ១០០​គ្រឿង ទៅ​ដល់​បណ្តា​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​១២ ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​កិច្ច​ប្រតិបត្តិការ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​ល្បាត​ការពារ​គោលដៅ​ក្នុងភូមិ​សាស្ត្រ​រៀងខ្លួន នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

Loading...

មុន នឹង​ប្រគល់​ម៉ូតូ​កង់​បី​ជូន​ទៅ​ដល់​សមាជិក​មូលដ្ឋាន​កង​រាជ​អាវុធ​ខណ្ឌ​ទាំង​១២​នោះ មន្ត្រី​ជំនាញ នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ធ្វើការ​ណែនាំ​អំពី​ការងារ​បច្ចេកទេស​បើកបរ និង​ការ​ថែទាំ ទ្រព្យសម្បត្តិ​សមូហភាព​ឱ្យ​បាន​គង់វង្ស​ក្នុង​ពេល​យក​ទៅ​ប្រើប្រាស់​ជា​រួម​នោះ​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់