សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាន​ផ្តល់​អណ្តូងស្នប់​ចំនួន​ពីរ និង​ចែក​អំណោយ​មនុស្សធម៌ ដល់​ប្រជាពលរដ្ឋ​១២​គ្រួសារ

125

ខេត្តមណ្ឌលគិរី ៖ ដោយ​មើលឃើញ​ពី​ការ​ខ្វះខាត​ទឹក​ស្អាត សម្រាប់​ប្រើប្រាស់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ របស់​ប្រជាពលរដ្ឋ ជាង​៤០​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​ជី​មៀត ឃុំ​ណ​ង​ឃី​លិ​ក ស្រុក​កោះ​ញែក នា​រសៀល​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៩ លោក ស្វាយ សំ​អ៊ា​ង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និង​សហការី។

Loading...

បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ផ្តល់​អណ្តូងស្នប់​ចំនួន​ពីរ ថែម​ទាំង​ចែក​អំណោយ​មនុស្សធម៌​ជូន ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១២​គ្រួសារ ដែល​ជា​អំណោយ​របស់​កាកបាទក្រហមកម្ពុជា​។

ថ្លែង​ក្នុង​ឱកាស​នោះ លោក ស្វាយ សំ​អ៊ា​ង បាន​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដែល​ជា​និច្ចកាល​សម្ដេច​ទាំង​ទ្វេ​តែងតែ​យកចិត្តទុកដាក់ អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជាប់​ជា​ប្រចាំ តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន​មិន​ដែល​រំលង​នោះ​ឡើយ​។

តាម​រយៈ​អំណោយ​អណ្ដូងស្នប់​នៅ​ថ្ងៃនេះ លោក ស្វាយ សំ​អ៊ា​ង បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​រក្សា​សមិទ្ធផល ដែល​ទើប​ទទួល​បាន ដើម្បី​ទុក​ប្រើប្រាស់​បាន​រយៈពេល​យូរ​ទៅ​ថ្ងៃ​ខាង​មុខ និង​ត្រូវ​ខិតខំ​ប្រកប​របរ​ចិញ្ចឹមជីវិត បន្ថែម​ទៀត​ផង​ដែរ​៕ ដោយ ៖ សាយ ករុណា