យ៉ា​យ៉ា អត់​ខ្វល់​គេ​រិះគន់​រឿង​ស្លៀក​សារុង​ចោមពុង​រាំ​ក្នុង​បឹង​ឈូក

170

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​តារា​សម្តែង​និយម​ស្លៀក​សិច​ស៊ី​បញ្ចេញ​ដើមទ្រូង កញ្ញា​យ៉ា​យ៉ា ដែល​ត្រូវ​បាន​លោក អ៊ឹម ជីវ៉ា អញ្ជើញ​នាង​ឲ្យ​សម្តែង​បទ «​ពាក់​ពណ៌​ដិត​ៗ» ដោយ​បទ​នោះ ផ្ទុះ​ការ​រិះគន់​ដោយសារ​ដឹកនាំ​ឲ្យ​តួអង្គ​ប្រុស​ៗ​រាំ​ដោះ​អាវ ឯ​ស្រី​ៗ​ស្លៀក​សារុង​ចោមពុង បញ្ចេញ​ដើមទ្រូង​រាំ​អែនអន​។

Loading...

យ៉ាងណាមិញ យ៉ា​យ៉ា​នាង​ដែល​បញ្ចេញ​សាហាវ​ជាងគេ​បែរជា​មិន​ខ្វល់​នោះ​ឡើយ បើ​ទោះជា​គេ​និយាយ រិះគន់​ក៏​ដោយ​។ យ៉ា​យ៉ា ជា​តារា​សម្តែង​ដែល​ទាក់ចិត្ត​ផលិតករ​យក​នាង​សម្តែង​តាម​រយៈ​ការ​ហ៊ាន​សម្ញែង ដើមទ្រូង គល់ភ្លៅ មិនសូវ​ជា​កំណាញ់​ពេក​ឡើយ​។ នៅ​ក្នុង​សិល្បៈ​អ្នក​ណា​ក៏​ស្គាល់​នាង​ថា ជាតា​រា​ស្រី សិច​ស៊ី​មួយ​ដួង​មិន​ចាញ់​ចង្កោម​តារា​ស្រី​ផ្សេង​ឡើយ​។ បណ្តា​រឿង​ដែល​នាង​សម្តែង​គឺ​តួ​កាច​ឆ្នាស់ និង​ស្លៀក​ខើច​លើ​ខើច​ក្រោម សូ​ម្បី​តែ​ទៅ​តាម​កម្មវិធី​ផ្សេង​ៗ​នាង​ក៏​ព្រ​លែងខ្លួន​ញាក់សាច់​ដែរ​។

ទាក់ទិន​នឹង​ការ​ថត​បទ​ចម្រៀង​ឲ្យ​តារា​ប្រុស​និយម​បង្ហាញ​វត្តមាន​ជួយ​សកម្មភាព​មនុស្សធម៌ អ៊ឹម ជីវ៉ា នាង​ឲ្យ​ដឹង​ថា​៖ «​គ្រាន់តែ​ឃើញ​គេ​ផុស​រូប​នាង និង​ក្រុម​សម្តែង​មក​គេ​និយម​រិះគន់​លឿន​ណាស់​។ នោះ​ជា​រូបថត​ដែល​នាង​នាំ​គ្នា​ថត​ជាមួយ​ក្រុមការងារ​លេង​ពេល​សម្រាក​រួច​យក​ទៅ​បង្ហោះ​។ តាម​ការ​ពិត​បទ​ដែល​លោក​អ្នក​ឃើញ​នោះ​មិនសូវ​ជា​សិច​ស៊ី​ហួស​កម្រិត​ឡើយ​ព្រោះ​មុន​នឹង​ចេញ​វី​ដេ​អូ លោក អ៊ឹម ជីវ៉ា ក៏​តាមដាន​លម្អិត​ដែរ​»​។

យ៉ាងណា​អ្វី​ដែល​នាង​ភ័យ​បារម្ភ​គឺ​បទ «​រុយ​ក្បាល​ខៀវ​» ច្រៀង​ដោយ​លោក ខេ​ម នាង​សម្តែង​សម្ញែង​ភាព​សិច​ស៊ី​លើស​នេះ ច្រើន​តែ​ហាក់ដូចជា រួច​ផុត​ការ​ចោទ ឬ​រិះគន់​។ យ៉ា​យ៉ា អះអាង​ទៀត​ថា នាង​និយម​បង្ហាញ​សាច់​លេច​លើ​ក្រោម​មែន តែ​ទៅ​តាម​កាលៈទេសៈ បើ​សកម្មភាព​សង្គម​ផ្លូវការ​នាង​ក៏​ស្លៀកពាក់​បិទ​បាំង​តាម​ការ​យល់​ឃើញ​ផង​ដែរ​៕ ដោយ ៖ ខាត់ សា​មឿ​ន