លោកស្រី ពេ​ជ ចន្ទ​មុន្នី ៖ កងទ័ព​សម័យនេះ សំណាង​ជាង​កងទ័ព​ជំនាន់​មុន

143

ខេត្តបន្ទាយមានជ័យ ៖ លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ថា សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន បាន​យកចិត្តទុកដាក់​ចំពោះ​យោធិន​ពិការ យោធិន​ចូល​និវត្តន៍ និង​គ្រួសារ ព្រមទាំង​ប្រជាពលរដ្ឋ ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ តេ​ជោ​ភ្នំ​ឆ័​ត្រ តាម​រយៈ គោលនយោបាយ របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ឧបត្ថម្ភ សម្ភារ ថវិកា ការ​យក​ទុកដាក់​លើកកម្ពស់ សុខមាលភាព និង​គោល​របប​ផ្សេង​ៗ ចំពោះ​ពួក​គាត់​ដែល​បាន​លះបង់​អ្វី​គ្រប់យ៉ាង ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី និង​ស្វែងរក​សុខ​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​មក​ដល់​សព្វ​ថ្ងៃនេះ​។

Loading...

លោកស្រី​បាន​បន្ត​ថា កងទ័ព​សម័យនេះ សំណាង​ជាង​កងទ័ព​ជំនាន់​មុន​ព្រោះ​បាន​រស់នៅ​ក្នុង​សុខ​សន្តិភាព​ដែល​កងទ័ព​ជាង​មុន​បាន​ខិតខំ​លះបង់​ស្វែងរក​សុខ​សន្តិភាព​បន្សល់​ទុក​ដល់​សព្វថ្ងៃ​។ លោក លី សារី អភិបាលរង នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី​ហ៊ុន​សែន បាន​យកចិត្តទុកដាក់​ចំពោះ​យោធិន យោធិន​ពិការ អតីត​យុទ្ធ​ជន និង​គ្រួសារ​យោធិន ព្រមទាំង​ប្រជាពលរដ្ឋ ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ តេ​ជោ​ភ្នំ​ឆ័​ត្រ ការ​ឧបត្ថម្ភ​សម្ភារ ថវិកា ការ​សាងសង់​ផ្ទះ អណ្តូងទឹក ការ​យក​ទុកដាក់​លើកកម្ពស់​សុខមាលភាព និង​គោល​របប​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។

លោក​អភិបាលរង​ខេត្ត​ក៏​បាន ថ្លែងអំណរគុណ​ចំពោះ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) និង​ផ្នែក​ដែល​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌​ច​ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ តេ​ជោ​ភ្នំ​ឆ័​ត្រ​។ សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៩ នេះ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) បាន​ចុះ​ពិនិត្យ​ព្យាបាល​យោធិន យោធិន​ពិការ អតីត​យុទ្ធ​ជន និង​គ្រួសារ​យោធិន ព្រមទាំង​ប្រជាពលរដ្ឋ ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ តេ​ជោ​ភ្នំ​ឆ័​ត្រ បាន​ចំនួន​២២៨៦​នាក់ នឹង​បញ្ជូន​មក​ព្យាបាល​បន្ត ចំនួន​៣៥​នាក់ ក្រោម​ការ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី​ហ៊ុន​សែន​៕ ដោយ ៖ សុខ សា​រ៉ា​យ