កងទ័ព​កម្ពុជា​-​វៀតណាម បាន​ប្រជុំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា

222

ខេត្តបាត់ដំបង ៖ នៅ​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល នា​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​ទីបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង បាន​ប្រជុំ​ពិភាក្សា ឯកភាព​លើ​ការងារ​បន្ត​រុករក​ជីក​គាស់​អដ្ឋិធាតុ​យុទ្ធ​ជន​ពលី កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ក្នុង​ខេត្តបាត់ដំបង រវាង​គណៈកម្មការ​៥១៥ ខេ​ត្តឡុង​អាន និង តំបន់​ប្រតិបត្តិការ​សឹក​រងបាត់ដំបង។

Loading...

ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី អស់លោក​មេបញ្ជាការ​រង​, លោក​អនុប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​, លោក​អភិបាល នៃ​គណៈ​អភិបាលស្រុក​មោងឫស្សី ស្រុក​គាស់​ក្រឡ ស្រុក​រុក្ខ​គី​រី​, លោក​នាយសេនាធិការរង​, លោកនាយ​ការិយាល័យ​ជំនាញ​, លោក​មេបញ្ជាការ ផ្នែក​សឹក​រង​ស្រុក​មោងឫស្សី ស្រុក​គាស់​ក្រឡ ស្រុក​រុក្ខ​គី​រី​, លោក​មេឃុំ​ស្តុក​ប្រវឹក ឃុំ​ព្រែកជីក ឃុំ​ព្រៃ​ត្រឡាច ឃុំ​ឆ្នាល់មាន់ ឃុំ​បា​សាក់ ឃុំ​កកោះ ឃុំ​ដូន​បា ឃុំ​ហប់ ឃុំ​ព្រៃ​ស្វាយ ឃុំ​កែវ​មុនី និង​ប្រជាពលរដ្ឋ​សរុប​ចំនួន ៣២​នាក់​។

កិច្ចប្រជុំ​នេះ ខាង​ភាគី​កម្ពុជា ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង​, ខាង​ភាគី​វៀតណាម ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ងៀ​ន ទន់​បាវ ប្រធាន​នយោបាយ​ខេ​ត្តឡុង​អាន និង​ជា​អនុប្រធាន​គណៈកម្មការ ៥១៥​ខេ​ត្តឡុង​អាន ហើយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង បាន​ថ្លែង​ថា ចំពោះ​លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ។

លើ​ការងារ​រុករក​ជីក​គាស់​អដ្ឋិធាតុ​យុទ្ធ​ជន​ពលី កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង គិត​ពី​ឆ្នាំ​២០០៣ រហូត​ដល់​ឆ្នាំ​២០១៨ ទទួល​បាន​លទ្ធផល​សរុប​ចំនួន ១៩៦​អដ្ឋិធាតុ និង​រយៈពេល​កន្លង​ថ្មី​ៗ​នេះ ចាប់ពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៩ ក្រុមការងារ K73 បាន​បន្តការងារ​យ៉ាង​សកម្ម​ច្រើន​គោលដៅ ច្រើន​កន្លែង និង​ទទួលលទ្ធផល​គួរ​ជាទី​ពេញចិត្ត ដែល​យើង​បាន​បើក​កិច្ច​សហប្រតិបត្តិការ​ក្នុង​ជំហាន​បន្ត កាន់តែ​បាន​ល្អជា​បន្តបន្ទាប់​។

លោក​វរសេនីយ៍ឯក ងៀ​ន ទន់​បាវ ប្រធាន​នយោបាយ​ខេ​ត្តឡុង​អាន និង​ជា​អនុប្រធាន​គណៈកម្មការ​៥១៥​ខេ​ត្តឡុង​អាន បាន​សម្តែង​នូវ​អំណរ​អគុណ​ចំពោះ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ តំបន់​ប្រ​តិ​ប​តិ្ត​ការ​សឹក​រង​បាត់ដំបង ដែល​បាន​ជួយ​បង្ក​លក្ខណៈ​ងាយស្រួល​គ្រប់​បែប​យ៉ាង​ដល់ ក្រុមការងារ​រុករក អដ្ឋិធាតុ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម លើ​ទឹកដី​ខេត្តបាត់ដំបង​៕ ដោយ ៖ ហួត សុង​ហាក់