ស៊ីឈ្នួល​ដោះ​មីនតោន ខុស​បច្ចេកទេស​ផ្ទុះ​ស្លាប់​២​នាក់

156

ខេត្តឧត្តរមានជ័យ ៖ បុរស​២​នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ស៊ីឈ្នួល​ដោះ​គ្រាប់​មីនតោន ខុស​បច្ចេកទេស បណ្តាល​ឱ្យ​ផ្ទុះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២ និង​៤៥​នាទី​រសៀល បាន​បង្ក​ការ​ភ្ញាក់ផ្អើល​។ ហេតុ ការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ផ្លូវ​បារាំង​ចាស់ ស្ថិត​នៅ​ក្នុងភូមិ​សែន​សំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

Loading...

ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ​មានឈ្មោះ ១-​ហុ​ក រ៉ា​ឆាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​រាវ​មីន មាន​ទីលំនៅ ភូមិ​ព្រះ​អណ្តូង ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ២-​ម៉ៅ កំសត់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ ស៊ីឈ្នួល​រាវ​មីន មាន​ទីលំនៅ​ភូមិ​ត្រពាំង​បី ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​ឈ្មោះ តែម ប៊ុ​ន​ធី​ម ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​បី ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ រួច​ផុត​ជីវិត​ខណៈរ​វ ល់​តែ​ដើរទៅ​មើល​អន្ទាក់​សត្វព្រៃ​។

នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង​ថា បុរស​ទាំង​៣​នាក់​ខាងលើ​នេះ​ធ្លាប់​ស៊ីឈ្នួល​ដោះ​មីន​គ្រប់​ប្រភេទ​ដែល​មាន​រយៈពេល​១០​ឆ្នាំ​មក​ហើយ​។ ពេល​នេះ​ក៏​បាន​មក​ស៊ីឈ្នួល​ដោះ​មីនតោន​ដែរ តែ​អកុសល​កាប់​ដី​ប៉ះ​ចំ​មីន​តោ ន​បណ្តាល​ឱ្យ​ផ្ទុះ​ស្លាប់​២​នាក់​ស្ទើ​តែ​រក​សាច់​គ្មាន ចំណែក​ម្នាក់​សំណាង​បាន​ដើរ ទៅ​មើល​អន្ទាក់​រួច​ផុត​ពី​សេចក្តីស្លាប់​។

នគរបាល​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​កើតហេតុ សមត្ត​កិច្ច​បាន​ចុះ​ទៅ​ដល់​នឹង​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​សាកសព​ទាំង​២​បាន​ផ្លោង​ខ្ទាត​ចេញពី​កន្លែង កើតហេតុ​ឆ្ងាយ​ពី​មាត់​រណ្ដៅ​មីន​ប្រមាណ​២០​ទៅ​៣០​មែ​ត្រ តែ​ទោះជា​បែប​ណា នគរបាល​បាន​ប្រគល់​សព ទៅ​ឱ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រ ពៃ​ណី​៕ ដោយ ៖ ឱម សា​រឿ​ន