រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​អភិបាលខេត្ត​កំពង់ឆ្នាំង ប្រារព្ធ​ពិធី​ក្រុង​ពាលី​មុន​បុណ្យ​ទន្លេ

89

ខេត្តកំពង់ឆ្នាំង ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នា​ល្ងាច​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ប្រារព្ធ​ពិធី​ក្រុង​ពាលី សុំ​សេចក្ដីសុខ​ចម្រើន​ក្នុង​ពេល​ប្រារព្ធ​ពី​ធី​បុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង​។

Loading...

អ្វី​ដែល​ពិសេស​នោះ លោក​រដ្ឋមន្ត្រី ថោ​ង ខុន ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់​ក្នុង​ពិធី​ក្រុង​ពាលី បាន​ដង្ហែ​កន្ទោង​ថ្វាយ បារមី​ព្រះ​ម៉ែ​គង្គា អម​ដោយ​ភ្លេង​ឆៃយ៉ាំ​យក​ទៅ​បណ្ដែត​ដល់​ទឹកទន្លេ នៃ​ក្រុង​កំពង់ឆ្នាំង​តែ​ម្ដង​។ សូម​ជម្រាប​ថា​នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៩ ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង នឹង​ឈាន​ចូល​មក​ដល់​ហើយ​។

«​ទន្លេ ៖ ផ្សារ​ភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​» ត្រូវ​បាន​សម្រេច​យក​មក​ធ្វើ​ជា​ប្រធានបទ​សម្រាប់​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥​។ ដោយ​ក្ដី​នឹករឭក​ចំពោះ​ប្រជាជន សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ក៏​នឹង​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិ​ធិ​បើកផ្លូវ​ការ​នៃ​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​នេះ​ផង​ដែរ​៕ ដោយ ៖ សុខ សា​រ៉ា​យ